ស្ទឹងព្រែកត្នោត ជាទឹកដីក្តៅនាសម័យលន់ ណល់ តែឥឡូវជាកន្លែងទេសចរដ៏ពេញនិយមសំរាប់អ្នកមិនចង់ទៅណាឆ្ងាយ ! (វីដេអូ)
1918 Views
July 18, 2018
រមណីយដ្ឋានស្ទឹងព្រែកត្នោតឬអ្នកខ្លះហៅថារមណីយដ្ឋានស្ទឹងធម្មជាតិដូនកុក ដែលបងប្អូនខ្លះប្រហែលជាធ្លាប់បានស្គាល់ហើយអ្នកខ្លះក៏មិនធ្លាប់ស្គាល់ដែរ។រមណីយដ្ឋានស្ទឹងព្រែកត្នោត ភូមិដូនកុក សង្កាត់បឹងធំមានចំងាយប្រមាណជាង20Kmពីក្រុងភ្នំពេញ។ឥឡូវនេះ គេចាក់បេតុងអាចជិះឡានម៉ូតូបានស្រួលហើយ។
លក្ខណៈពិសេសរបស់ស្ទឹងនេះ គឺមានខ្ទមស្បូវអណ្តែតទឹកដែលដាក់ពីក្រោមដោយធុងសាំង នៅតាមដងស្ទឹងមានព្រៃដុះនិងធម្មជាតិគួរអោយចាប់អារម្មណ៍ផងដែរ។អ្នកស្រុកនៅទីនោះចូលចិត្តទៅអង្គុយលេងស្តាប់ភ្លេងលើទឹកនិងហៅម្ហូបញ៉ាំ។សូមមើលវីដេអូដែលថតដោយកូនយន្តហោះពីទិដ្ឋភាពពីលើ៖
ប្រភព៖THEiCONMEDIA