រថយន្ដដឹកជញ្ជូន និងចែកចាយស្រាបៀរបានក្រឡាប់ដេកនៅកណ្ដាលផ្លូវ ខ្ចាយស្រាបៀរពេញលើផ្លូវ

906 Views
August 2, 2018

ឧត្ដរមានជ័យ ៖ នៅថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែតលេខ៨៧នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានករណីរថយន្ដដឹកជញ្ជូន និងចែកចាយស្រាបៀរនៅខេត្តឧត្ដរមានជ័យ បានក្រឡាប់ដេកនៅកណ្ដាលផ្លូវ ខ្ចាយស្រាបៀរពាសពេញផ្លូវ ខណៈដែលដឹកស្រាបៀរចេញពីស្រុកអន្លង់វែងទៅចែកចាយនៅតាមដេប៉ូនៅក្នុងខេត្ដ។

Image may contain: one or more people and outdoor

អ្នកបើកបរឈ្មោះ ពើត ពាន់ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិទួលគ្រួស ស្រុកអន្លង់វែងបើកបររថយន្ដដឹកស្រាបៀរកម្ពុជាម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សរពាក់ស្លាកលេខ ភ្នំពេញ 3D ០១០៣ រួមដំណើមានគ្នា៣ នាក់ តែសំណាងល្អដែលមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលមកពីមូលហេតុបែកកង់ក្រោយខាងឆ្វេង ទើបបណ្ដាលអោយរថយន្ដដែលកំពុងតែផ្ទុកស្រាបៀរធ្ងន់ផងនោះទប់លំនឹងមិនបានក៏ក្រឡាប់ផ្ងាជើងកណ្ដាលផ្លូវតែម្ដងទៅ ដោយមិនមានកង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ធ្វើដំណើនៅតាមដងផ្លូវរឺនាក់នៅក្នុងរថយន្ដនោះឡើយ ។

Image may contain: one or more people and outdoor

Facebook Comment

Related Articles