ផ្លូវជាតិលេខ៤ទៀត ! ហើយកន្លែងដដែលៗ ….!
800 Views
September 13, 2018

រថយន្តស្ទូចមួយគ្រឿងបុកជាមួយរថយន្តដឹកទំនិញ នៅផ្លូវជាតិលេខ៤ ត្រង់ចំណោតរាមឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ
គ្រោះថ្នាក់នេះកេីតឡេីងនៅវេលាម៉ោង ២៣:១៩នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ ២០៩-២១០ ក្នុងឃុំបិតត្រាំង។
រថយន្តស្ទូច ម៉ាក HYUNDAI ពណ៌ស ផ្លាកលេខភ្នំពេញ3D-2248 មានទិសដៅចេញពីខេត្តព្រះសីហនុ បានបុកនឹងរថយន្តកូរ៉េ១គ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខភ្នំពេញ3C-2880 មានទិសដៅផ្ទុយគ្នា បណ្តាល អ្នកជិះលេីរថយន្តទាំងពីររងរបួសធ្ងន់ ស្រាលចំនួន៣នាក់៕