ឯកឧត្តមសូ ខនឬទ្ធីគុណដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ នៅតំបន់អូរឈូង

104 Views
December 28, 2018

យោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់ក្រសួងបរិស្ថានបានអោយដឹងថា នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៃទីស្តីការក្រសួង ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការ ពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍ វាយ តម្លៃ ហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ នៅតំបន់អូរឈូង លើ ផ្ទៃដី ទំហំ ១៨២ គីឡូម៉ែត្រក្រឡា (ស្នើនឹង ១៨.២០០ ហិកតា) ដែលមានទីតាំង ស្ថិត នៅក្នុង ភូមិសាស្រ្ត ឃុំពូជ្រៃ ស្រុកពេជ្រាដា និងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (មួយផ្នែកស្ថិតនៅ តំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំព្រេច) និងឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ របស់ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited (ម្ចាស់គម្រោង) ដែល សិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយក្រុម ហ៊ុន ទីប្រឹក្សា E & A Consultant Co., Ltd.។

ក្រោយកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការសរុបលទ្ធផលដែលទាក់ទងនឹង បញ្ហា សំខាន់ៗមួយចំនួនដូចជា៖
១. គាំទ្រគម្រោងសិក្សាស្រាវជ្រាវរុករករ៉ែលោហៈនេះ ដើម្បីទទួលបានទិន្នន័យនៃ សក្តានុពល ធនធានរ៉ែលោហៈ
២. ក្រុមហ៊ុនត្រូវប្រើប្រាស់ទិន្នន័យរបស់ជាតិជាគោល
៣. ក្រុមហ៊ុនត្រូវស្វែងរកបន្ថែមនូវទិន្នន័យព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច និងផែនទីគម្របព្រៃឈើឆ្នាំ ២០០៦-២០១៦
៤. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវចេញពីការខួង និងជំរុំ កម្មករ ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹកលើដី-ក្រោមដី
៥. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពកម្មករ ពិសេសការបង្ការ ជម្ងឺគ្រុនចាញ់ និងជម្ងឺផ្សេងៗ
៦. ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថានច្បាស់លាស់ និងមានប្រសិទ្ធិភាព ដើម្បី ឆ្លើយតបទៅនឹងហេតុប៉ះពាល់បរិស្ថានដែលអាចនឹងបង្ក ឡើង ដោយគម្រោង
៧. ក្រុមហ៊ុនផ្តល់ថវិកាមូលនិធិបរិស្ថាន និងសង្គមចំនួន ១៥.០០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ សម្រាប់រយៈពេលសិក្សាស្រាវជ្រាវចំនួន ៣ឆ្នាំ
៨. ក្រុមហ៊ុនត្រូវសហការជាមួយ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និង អភិរក្ស ធម្មជាតិ មន្ទីរ បរិស្ថាន ខេត្ត មណ្ឌលគិរី និងឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងការទប់ស្កាត់ បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់សិក្សាស្រាវជ្រាវ
៩. ក្រុមហ៊ុនត្រូវកែសម្រួលទៅតាមមតិយោបល់របស់មតិអង្គប្រជុំដែលបានលើកឡើង។ គួសបញ្ជាក់ថា៖កិច្ចប្រជុំនេះមាន ការចូលរួមពីតំណាង អគ្គនាយកដ្ឋាន និង នាយកដ្ឋានពាក់ព័ន្ធ នៃក្រសួង បរិស្ថាន តំណាង មកពីក្រសួង រ៉ែ និងថាម ពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួង ធនធានទឹក និងឧតុនិយម ក្រសួង ការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា រដ្ឋបាល ខេត្តមណ្ឌលគិរី/ខេត្តក្រចេះ មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី/ក្រចេះ នាយកដ្ឋាន វាយតម្លៃហេតុប៉ះ ពាល់ បរិស្ថាន នៃ ក្រសួង បរិស្ថាន តំណាង ម្ចាស់គម្រោង និងក្រុមហ៊ុន ទីប្រឹក្សា ផងដែរ។

Image may contain: 2 people, people sitting and indoor

Image may contain: 5 people, people sitting, table and indoor

Facebook Comment

Related Articles