វគ្គបណ្តុះបណ្តាលនិស្សិតកម្ពុជាដើម្បីប្រែក្លាយជាអ្នកដឹកនាំសម័យបដិវត្តឧស្សាហកម្មទី៤

671 Views
December 28, 2018

កាល​ពី​ថ្ងៃទី​១៥ ដល់​២៧ ខែ​វិច្ឆិកា​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ ក្រុមហ៊ុន ​Smart Axiata ​បាន​រៀបចំ​កម្មវិធី​អភិ​វ​ឌ្ឍ​និ​ស្សិត​សាកល​វិទ្យា​ល័​យ (University Student Development Program/USDP) នៅ​ខេត្តសៀមរាប​ដោយ​មាន​ការសហការ​ពី ក្រសួង​អប់​រំ​យុវជន និង​កីឡា និង​ក្រសួង​ប្រៃសនីយ៍ និង​ទូរ​គមនាគ​មន៍​។ កម្មវិធី​នេះ​ត្រូវបាន​រៀប​ចំ​សម្រាប់​និ​ស្សិត​សាកល​វិទ្យា​ល័​យ​រដ្ឋ និង​ឯក​ជន ក្នុង​បំណង​ផ្ដល់ឱកាស​អភិ​វ​ឌ្ឍ​បទពិសោធន៍​ការងារ និង​បុគ្គលិក លក្ខណៈ​ដល់​និស្សិត​ដែល​ចូលរួម​។​

ក្នុង​រយៈពេល​១៣​ថ្ងៃ​នេះ និស្សិត​ពីសាកល​វិទ្យា​ល័​យ​នានា​ក្រៅតែពី​រៀ​ន​សូត្រ​ពី​អ្នក​ជំ​នា​ញ​ផ្នែក​ជំ​នួ​ញ ភាព​ជា​អ្នកដឹកនាំ និង​បច្ចេកវិទ្យា​ឌីជីថល​ហើយ​នោះ ក៏​បាន​ចូលរួម​ប្រកួតប្រជែង​វិញ្ញាសា​ជា​ក្រុម​ផ្សេងៗ​រួមមាន វិញ្ញាសា​គំ​និ​ត​អាជីវកម្ម វិញ្ញាសា​ផ្នែក​ហរិ​ញ្ញ​វត្ថុ វិញ្ញាសា​គណៈ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន និង​វិញ្ញាសា​សន្និសីទ​កាសែ​ត​។ វិញ្ញាសា​គំ​និ​ត​អាជីវកម្ម​ត​ម្រូ​វ​ឱ្យ​និ​ស្សិត​ដែល​ចូលរួម​ធ្វើ​ផែនការអាជីវកម្ម​ទាក់​ទង​នឹង​ផលិតផល​ណាមួយ ដើម្បី​វាយលុក​ទីផ្សារ​ប្រទេស​ថៃ​។្ វិញ្ញាសា​ផ្នែក​ហិ​រញ្ញ​វត្ថុ​ ត​ម្រូ​វ​ឱ្យ​អ្នកចូលរួម​កំ​ណ​ត់​ផែនការ​ចំ​ណូ​ល​ចំ​ណា​យ​។ វិញ្ញាសា​រគណៈ​គ្រប់​គ្រង​ក្រុមហ៊ុន​ត​ម្រូ​វ​ឱ្យ​អ្នកចូលរួម​ដើរតួ​ជា អគ្គនាយក​ប្រត្តិបត្តិ អគ្គនាយក​ផ្នែក​ប្រតិបត្តិការ អគ្គនាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មួយ​ជាដើម​។ ចំណែកឯ​វិ​ញ្ញា​សាសន្និសីទកាសែត​វិ​ញ អ្នកចូលរួម​ត្រូវ​ដើរតួ​ជា​តំណាង​ក្រុមហ៊ុន និង​ឆ្លើយ​សំណួរ​អ្នកកាសែត ម្ចាស់​ភាគហ៊ុន រដ្ឋាភិបាល ក៏ដូចជា​សមាជិកគ្រួសា​រ​ជន​រង​គ្រោះ​ពី​បញ្ហា​បច្ចេកទេស​របស់​ពោង​សុវត្ថិភាព​ក្នុង​រ​ថយ​ន្ត ដែល​ពោង​សុវត្ថិភាព​នេះ​ជា​ផលិតផ​លរបស់​ក្រុមហ៊ុន​និ​ស្សិត​ដែល​ចូលរួម​។​

កញ្ញា ​កែវ ព្រី​យ៉ានី​ត្យ និស្សិត​ឆ្នាំទី​៤​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ ពី​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​អតីត​សាកល​វិទ្យា​ល័យ ហ្សា​ម៉ាន់​) ថ្លែងថា កញ្ញា​បាន​រៀនសូត្រ​ជាច្រើន​ពី​កម្មវិធី​USDP​នេះ ជាពិសេស​ទា​ក់ទង​នឹង​ភាព​ជា​អ្នកដឹកនាំ ក៏ដូចជា​ការ​ស្វែង​យល់​ពី​ខ្លួនឯង​។ ក្នុង​ភាពជា​អ្នកដឹកនាំ ព្រី​យ៉ានិ​ត្យ​បាន​យល់ដឹង​ពី​របៀប​កំ​ណ​ត់​គោលដៅ​ក្រុម របៀប​បង្កើត​វ​ប្បធ​ម៌​ក្រុម និង​បំណិន​នៃ​ការ​ស្ដាប់​ក្នុង​ការងារ​ជា​ក្រុម​ជាដើម​។ សម្រាប់​ការ​ស្វែង​យល់​ពី​ខ្លួនឯង​វិញ ព្រី​យ៉ានី​ត្យ ​មាន​ជំ​នឿ​ទុកចិត្ត​លើ​ខ្លួនឯង​ជាង​មុន ដោយសារតែ​កញ្ញា​បាន​ទទួល​ដំបូន្មាន រ​ង្វា​យត​ម្លៃ​ការងារ​ល្អ ក៏ដូចជា​ការចែក​រំលែ​កបទពិសោធន៍​ពី​រៀ​ម​ច្បង ដែល​ជា​អ្នក​ប​ណ្ដុះ​បណ្ដាល​ក្នុង​កម្មវិធី​។​

លោក ​ពៅ សុខ​ខុម និស្សិត​ឆ្នាំទី​២ ជំនាញ​គ្រប់​គ្រង​ប្រ​ព័​ន្ធ​ព័​ត៌មាន​វិទ្យា ពី​សាកល​វិទ្យា​ល័យ​អន្តរជាាលតិ​ផា​រ៉ា​ហ្គ​ន ដែល​បាន​ចូលរួម​កម្មវិធី​USDP​ដែរ​នោះ បាន​លើកឡើងថា លោក​បាន​ដាក់ពាក្យ​ចូលរួម​កម្មវិធី​នេះ​ដោយសារតែ​ទទួលបានព័​ត៌មាន​ពី​មិត្តភក្ដិ​។ លើសពី​នេះ លោក​ក៏​ចង់​ចូលរួម​កម្មវិធី​នេះ​ដើម្បី​អភិវ​ឌ្ឍ​សមត្ថភាព​របស់ខ្លួន​ផងដែរ​។ កម្មវិធី​នេះ​បាន​ដាក់​សម្ពាធ​ច្រើន​ដល់​សុខ​ខុម ដែល​លោក​ត្រូវ​ជំនះ ឧទាហរណ៍​ដូចជា ពេលវេលា​កម្មវិធី​មាន​ភាព​មមាញឹក និង​ខើច​សម្រាប់​ត្រៀមខ្លួន​ក្នុង​វិ​ញ្ញា​សារ​និ​មួយៗ ការ​ត្រូវ​សម្រប​ខ្លួន​ជាមួយ​សមាជិក​ក្រុម​ថ្មី​ដែល​ខ្លួន​មិនទាន់​ស្គាល់ ការធ្វើការ​ដើម្បី​ជ័យជំនះ​ក្រុម​ក្នុង​រយៈពេល​១៣​ថ្ងៃ និង​ត្រូវ​ព​ង្រឹ​ង​សមត្ថភាព​ផ្ទាល់ខ្លួន​ដើម្បី​ឆ្លងកាត់​វិ​ញ្ញា​សា​និ​មួយៗ​ក្នុងពេល​តែមួយ​ជាដើម​។

កញ្ញា​ ហួន ចាន់​ដេ​វីផា និស្សិត​ឆ្នាំទី​៣ ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ពី​សាកល​វិទ្យា​ល័​យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​ដូចគ្នា​ដែរ បាន​កត់សម្គាល់ថា​អ្នកចូលរួម​កម្មវិធី​នេះ​សុទ្ធតែ​ជានិ​ស្សិត​ ដែល​មាន​សក្ដា​នុព​ល​ខ្ពស់ ក៏ដូចជា​ខិត​ខំ​ស្វែងយល់ និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិ​ញ​ទៅមក​។ ការចូលរួម​កម្មវិធី​ USDP​នេះ ជា​បទពិសោធន៍​ដ៏​ថ្មីសន្លាង​របស់​ វី​ផា ហើយ​បើ​ទោះជា​ទទួលរង​សម្ពាធ​ខ្លាំង​ពី​កម្មវិធី វី​ផា​ យល់ថា​កម្មវិធី​នេះ​ជា​កម្មវិធីដ៏​ល្អ​មួយ​ដែល​គួរតែ​យកមកអនុវត្ត​ក្នុង​ថ្នាក់​រៀ​ន​របស់​សាកល​វិទ្យា​ល័​យ​។ វី​ផា ​គ្រោង​ស្នើការ​រៀបចំ​កម្មវិធី​របៀប​នេះ មក​អនុវត្ត​នៅក្នុង​ម៉ោង​ធន​ធាន​មនុស្ស ដែល​ស្ថិតនៅក្រោម​ដេប៉ា​តឺ​ម៉​ង់​គ្រប់​គ្រង​ពាណិជ្ជកម្ម របស់​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​។​

គួរ​បញ្ជាក់ដែរថា និស្សិត​ទាំងបីរូ​ប​របស់​សាកល​វិទ្យា​ល័​យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន ស្ថិតនៅក្នុង​ចំណោម​និស្សិត​៨​រូប​ ដែល​ទទួលបាន​ឱកាស​ចូលរួម​ហ្វឹកហាត់​ការងារ​នៅ​ក្រុមហ៊ុន​Axiata ប្រទេស​ម៉ាឡេស៊ី​រយៈពេល​២​ខែ​។ ក៏​មាន​ផងដែរ​និស្សិតឯ​ទៀ​ត​មកពី​សាកល​វិទ្យា​ល័​យ​រដ្ឋ និង​ឯក​ជន​មួយ​ចំនួន​ដូចជា វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ និង​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​ជាដើម​។ និស្សិត​មួយ​ចំ​នួន​ក្នុង​ចំ​ណោម​និ​ស្សិត​ឆ្នើម​ទាំង​៨​រូប​នោះ ក៏​ជា​សមាជិក​ក្រុម​ដែល​មាន​សមត្ថភាព​ការងារ​ល្អ​បំផុត និង​សមាជិក​ក្រុម​ឈ្នះ​វិញ្ញាសា​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ផងដែរ​៕

Facebook Comment

Related Articles