មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់

68 Views
December 29, 2018

តាមគណនីបណ្តាញសង្គមួយដែលមានឈ្មោះថា Narit Hong បងប្រុសបានបង្ហាញពីអារម្មណ៍មួយដែលជាជ្រុងនៃគំនិតពីចរាចរណ៍ដែលគ្មានសណ្តាប់ធ្នាប់ ដែលកើតចេញពីការមិនចេះអធ្យាស្រ័យគ្នា។ ខាងក្រោមនេះ ជាសំណេរដែលបានដកស្រង់ទាំងស្រុងជូនប្រិយមិត្ត៖

៉ដល់ស្តុបឈប់ត្រៀបគរគាបកៀកកិត ណែនណាន់ជុំជិតឈ្ងៀមឈ្ងិតហិតផ្សែង ម៉ាសុីនយានយន្តរន្ថាន់ក្តៅហែង ផ្លូវត្រឡែងកែង ចែងជ្រុងក្រសួង។

ផុតថ្ងៃគ្រីស្ទម៉ាសនៅស្កះស្ទះស្តែង ស្ទើរគ្រប់កន្លែងបែងផ្លូវវ៉ល់សួង ខ្លះបត់បញ្ច្រាស់កកក្រាស់ត្បុលខួង ទាំងហ្វូងទាំងពួង ម៉មួងម៉ៅមួរ។

ជំងឺស្ទះផ្លូវកើតខ្លៅក្តៅចិត្ត ស្ទ្រេស្សឡើងរួមរឹតចរិតវិលខួរ ហាស្តីទ្រគោះបោះពាក្យក្រងួរ ដូចផ្សែងខ្មាញ់ខ្មួរ ឈួលពីយានយន្ត…៕

Facebook Comment

Related Articles