សេចក្តីថ្លែងការណ៍សាធារណៈរបស់គ្រឹះស្ថានអប់រំ ផារាហ្គន

65 Views
December 31, 2018

ភ្នំពេញ៖ គេហទំព័រផ្លូវការ (https://www.paragon.com.kh/the-public-statement/)្ របស់គ្រឹះស្ថានអប់រំផារាហ្គនបានប្រកាសជាសាធារណៈនូវជំហររបស់ខ្លួនក្នុងការបន្តរក្សានូវគុណភាព និងឧត្តមភាពនៃសេវាកម្មអប់រំដែលគ្រឹះស្ថាននេះបាននិងកំពុងផ្តល់ជូនដល់សិស្សានុសិស្ស និងនិស្សិតគ្រប់កំរិត។

យោងតាមសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ Paragon Education Co. LTD (Cambodia) បានឱ្យដឹងថា កន្លងមកមានការសំដែងមតិ និងការបញ្ចេញនូវទស្សនៈមួយចំនួនតាមសារព័ត៌មាននានា ដែលពុំមានមូលដ្ឋាននៃការពិតច្បាស់លាស់ស្តីពីគ្រឹះស្ថានអបរំផារាហ្គន ដែលជាអតីតគ្រឹះស្ថានហ្សាម៉ាន់ ដោយបង្កនូវការភ័ន្តច្រលំមួយចំនួន។ ជាការឆ្លើយតបចំពោះការចុះផ្សាយ និងការបញ្ចេញមតិនានាកន្លងមក គ្រឹះស្ថានអប់រំផារាហ្គនសូមអំពាវនាវ និងជំរុញដល់សារព័ត៌មាននានាឱ្យបញ្ចេញនូវភស្តុតាងនៅចំពោះមុខច្បាប់។

ក្នុងសេចក្តីថ្លែងការណ៍ដដែល គ្រឹះស្ថានអប់រំផារាហ្គនបានធានាបញ្ជាក់យ៉ាងច្បាស់លាស់ចំពោះអាណាព្យាបាល សិស្សានុសិស្ស និស្សិត និងអ្នកពាក់ព័ន្ធនានាពីគុណភាព និងឧត្តមភាពនៃសេវាកម្ម និងបានចាត់ទុករាល់ការលើកឡើងកន្លងមកថាជាការបញ្ចេញនូវទស្សនៈដែលពុំមានវិជ្ចាជីវៈក្នុងប្រតិបត្តិការនៃវិស័យនេះ។

ជាមួយនេះដែរ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ពីការសំរេចចិត្តប្តូរឈ្មោះគ្រឹះស្ថាននេះមកជា Paragon Education Co. LTD (Cambodia) ដើម្បីឈានមួយដំណាក់កាលថ្មីប្រកបដោយភាពម្ចាស់ការរឹងមាំ ប្រកបដោយថាមពល។ ការជ្រើសរើសឈ្មោះចុងក្រោយនេះ គឺបានឆ្លងកាត់ការពិភាក្សានិងពិគ្រោះយោបល់ជាច្រើនលើក និងចុងក្រោយនេះបានឆ្លងការស្នើសុំនិងសំរេចដោយក្រសួងអប់រំ យុវជន និងកីឡាជាផ្លូវការ។ ការវិវឌ្ឍន៍នៃដំណាក់កាលនេះ ត្រូវបានធានាអះអាងក្នុងការរក្សានូវស្ថេរភាពនៃសេវាកម្ម ដោយមិនមានការផ្លាស់ប្តូរជាអវិជ្ជមាននឹងអាចកើតកមានឡើយ ក្រោមការដឹកនាំរបស់លោកជំទាវ ជា សុផាកន្នី នាយិកាក្រុមហ៊ុន Paragon Education Company Limited។ ក្នុងដំណាក់កាលនេះ គ្រឹះស្ថានបានជំរុញបន្ថែមនូវការពង្រីកវិសាលភាពគុណភាពអប់រំអោយកាន់តែប្រសើរឡើង ស្របតាមស្តង់ដាអន្តរជាតិ និងកំណែ ទំរង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡា ជាពិសេសស្របតាមចរន្តនៃទំនើបកម្មសេដ្ឋកិច្ច និង បច្ចេកវិទ្យានាពេលបច្ចុប្បន្ន តាមរយៈការផ្តល់សេវាកម្មអប់រំមួយប្រកបដោយឧត្តមភាព ប្រសិទ្ឋភាព និងគុណភាព។

សេចក្តីលំអិតខ្លឺមសារនៃសេចក្តីថ្លែងការណ៍ ដូចមានក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Paragon Education Co. LTD តាមតំណរនេះ https://www.paragon.com.kh/the-public-statement/្

Facebook Comment

Related Articles