វេទិកាវិទ្យាសាស្ត្រ-នយោបាយ អន្តររដ្ឋាភិបាលស្តីពីជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីលើកទី៧ (IPBES-7)របស់អង្គការ UNESCO នៅទីក្រុងប៉ារីស

796 Views
May 6, 2019

កាលពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ វេទិកាវិទ្យាសាស្ត្រ-នយោបាយ អន្តររដ្ឋាភិបាលស្តីពីជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីលើកទី៧ (IPBES-7)បានរៀបចំ និងដំណើរការនៅការិយាល័យកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមកិច្ចសហការរវាងលេខាធិការដ្ឋាន IPBES សហការជាមួយរដ្ឋាភិបាលនៃប្រទេសបារាំង។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា លើបញ្ហាធំៗចំនួន៣ រួមមាន៖
១.ពិនិត្យ និងសម្រេចលើរបាយការណ៍វាយតម្លៃជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសកល
២.ពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីរបស់វេទិកាដែលបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី១ នៅទីក្រុងបោន ប្រទេសអាល្លឺម៉ង់
៣.ពិនិត្យ កែសម្រួល និងសម្រេចលើកម្មវិធីការងារសម្រាប់អនុវត្តការងារបន្តនៃផែនការរបស់វេទិកា។

វេទិកានេះមានការចូលរួមពីប្រទេសសមាជិកចំនួន ១៣២ ប្រទេស រួមទាំងប្រទេសកម្ពុជាយើងដែលបានដឹកនាំប្រតិភូចូលរួមដោយលោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អមដំណើរដោយប្រតិភូមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កិច្ចប្រជុំនៃវេទិកាលើកទី៧នេះ បាន និងកំពុងពិភាក្សាយ៉ាងផុលផុសជាពិសេសលើរបាយការណ៍វាយតម្លៃជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសកលដើម្បីបញ្ជូនទៅលេខាធិកាដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះសម្រាប់រៀបចំក្របខណ្ឌ័ការងារជីវៈចម្រុះក្រោយឆ្នាំ២០២០។

Facebook Comment

Related Articles