កិច្ចជួបប្រជុំជាមួយអង្គការUNDP ដើម្បីពិនិត្យមើលលទ្ធផលបឋមនៃការសិក្សាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីភាពរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ

620 Views
May 24, 2019

នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍដោយចីរភាព​ (ក.ជ.អ.ច. )​ និងក្រុមការងារ​នាយកដ្ឋានសេដ្ឋកិច្ចបៃតងបានជួបប្រជុំជាមួយក្រុមការងារថាមពលនៃអង្គការ UNDP ដើម្បីពិនិត្យមើលលទ្ធផលបឋមនៃការសិក្សាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីភាព​រអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ។

ដោយសារទិន្នន័យនៅមានកំរិត ការសិក្សានេះបានប្រើប្រាស់នូវការសន្មត់មួយចំនួន ដែលប៉ះពាល់ដល់ភាពជាក់លាក់នៃលទ្ធផល។ អង្គប្រជុំបានឯកភាពថា ក្នុងស្ថានភាពនេះគួរផ្តោតការយកចិត្តទុកដាក់លើការកំណត់វិធីសាស្រ្ត ហើយគណនាដោយប្រើសេណារីយ៉ូមួយចំនួន អនុលោមតាមទិន្នន័យគន្លឹះខ្លះដែលប្រែប្រួល។

ក្រោយមានការកែសម្រួល​លទ្ធផលនឹងត្រូវដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំក្រុមការ​ងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ នៅ​ចុងខែមិថុនានេះ មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។ កិច្ចប្រជុំបន្ទាប់នេះក៏នឹងពិនិត្យផងដែរលើវឌ្ឍនភាពនៃ៖
១.ការវាយតម្លៃសេដ្ឋកិច្ចនៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ​នៅកម្ពុជា


២.ការសិក្សាពីជម្រើសនានាដើម្បីភ្ជាប់ថាមពលអគ្គិសនីដែលផលិតសល់ចេញពីប្រព័ន្ធផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ​លើដំបូលដែលមានស្រាប់ទៅបណ្តាញជាតិ នៅតំបន់ឧស្សាហ៍កម្ម និងកន្លែងពាណិជ្ជកម្មខ្នាតធំ
៣.ការរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយថាមពលនិរន្តរភាព
៤.ការពិនិត្យ និងពិភាក្សាអំពីការប្រកាសដាក់ឱ្យប្រើប្រាស់ របាយការណ៍ស្តីពី ការកាត់បន្ថយហានិភ័យ នៃការវិនិយោគថាមពលកកើតឡើងវិញ (De-risking Renewable Energy Investment)។

ប្រភព៖Ministry of Environment

Facebook Comment

Related Articles