អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា

1508 Views
February 18, 2020

នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាង លិចប្រាសាទអង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។

ក្រៅពីនោះ ក្រុមការងារក៏មមា ញឹកក្នុងការត្រៀមរៀបចំផ្ទាំងរូបថតបង្ហាញពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុង រយៈពេល២៥ឆ្នាំកន្លងមកនេះទាំងការអភិរក្ស ការជួសជុល និងការអភិវឌ្ឍក្នុងរមណីយ ដ្ឋានអង្គរ ដើម្បីតាំងបង្ហាញជូនសាធារណជនទស្សនាកម្សាន្តនិងស្វែងយល់។

អាជ្ញាធរជាតិអប្សរា សូម ស្វាគមន៍ភ្ញៀវជាតិ- អន្តរជាតិក្នុងការចូលរួមទស្សនាពីសមិទ្ធផលការងាររយៈពេល ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែកនៅថ្ងៃទី១៩ ក៏មានរៀបចំពិធី រាប់បាត្រព្រះសង្ឃចំនួន១២៥ អង្គ នៅវេលាព្រឹកម៉ោង៧.៣០ នាទីព្រឹកផងដែរ៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន/លោក ហាប់ គឹមអាន

ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Facebook Comment