ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
1558 Views
February 28, 2020

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹងចំនួន៥០គ្រឿងជូនដល់ក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការងារថែទាំបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ។
ពិធីប្រគល់ម៉ូតូរ៉ឺម៉កកង់បីធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៦កេីត ខែផល្គុន ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។
ការប្រគល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹងជូនក្រសួងបរិស្ថាននេះ គឺជាការរួមចំណែក្នុងកិច្ចខិតប្រឹងប្រែងធ្វើឱ្យសោភ័ណភាពក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាកាន់តែប្រសើរឡើង។
ប្រភព៖ក្រសួងបរិស្ថាន