និងជប៉ុនតម្លើងមីស៊ីល បន្ទាប់យន្តហោះស៊ើបការណ៍ចិនបង្ហាញវត្តមានក្បែរកោះរបស់ខ្លួន
បន្ទាប់ពីយន្តហោះកំពូលស៊ើបការណ៍ 2 គ្រឿងរបស់ប្រទេសចិន H-6K និង Tu-154MD បានបង្ហាញវត្តមាននៅក្បែរបណ្តោយកោះ Miyako រយៈពេលជាច្រើនសប្តាហ៍មក កងកម្លាំងអាកាសប្រទេសជប៉ុនបានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនដើម្បីហោះឆ្វែលឃ្លាំមើលសកម្មភាពទាំងនោះ។

Miyako គឺជាតំបន់ប្រជុំកោះដែលនៅចន្លោះរវាងកោះ Miyako និង Okinawa ដែលជាកម្មសិទ្ធប្រទេសជប៉ុន ហើយវាក៏មានមូលដ្ឋានក្បែរនឹងភាគខាងជើងឈាងខាងកើតនៃតំបន់កោះតៃវ៉ាន់ផងដែរ ដោយកន្លងមកប្រទេសចិនបានចាត់ទុកថាតំបន់នេះគឺជាដែនអធិបតេយ្យភាពរបស់ខ្លួន។

យ៉ាងណាមិញកាលពីថ្ងៃទី2០ ខែវិច្ឆិការកន្លងមកនេះមេបញ្ជាការការពារជាតិប្រចាំកោះតៃវ៉ាន់បានប្រកាសពីការតម្លើងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ បន្ទាប់ពីវត្តមានយន្តហោះស៊ើបការណ៍ប្រទេសចិនបង្ហាញវត្តមានក្បែរតំបន់របស់ខ្លួន កំឡុងពេលបើកមហាសន្និបាតបក្សកម្មុនីសចិនកាលពីថ្ងៃទី 24 ខែ តុលាកន្លងមកនេះ។

គួរបញ្ជាក់ថាចាប់តាំងពីវត្តមានយន្តហោះស៊ើបការណ៍ប្រទេសចិននៅក្បែរតំបន់ប្រជុំកោះប្រទេសជប៉ុន និងកោះតៃវ៉ាន់រួចមក ភាគីទាំងពីរបានពង្រឹងកម្លាំងរបស់ខ្លួនកាន់តែខ្លាំងបន្ថែមមួយកម្រិតទៀត៕



ប្រភព៖ sputniknews
ដោយ៖ វិសាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា