គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់

305 Views
April 6, 2022

ឥណ្ឌូណេស៊ី៖ គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភសិស្ស ១៣ នាក់

នៅសាលាបង្រៀននិងធ្វើឱ្យសិស្ស ៨នាក់មានផ្ទៃពោះ ត្រូវបានកាត់ទោសប្រហារជីវិត

កាលពីថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

គ្រូបង្រៀនឈ្មោះ Herry Wirawan អាយុ ៣៦ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត

កាលពីខែកុម្ភៈ។ ប៉ុន្តែព្រះរាជអាជ្ញា បានស្នើសុំទោសប្រហារជីវិត និងការគ្រៀវដោយសារធាតុគីមី

ដោយបានដាក់បណ្ដឹងឧទ្ធរណ៍។ប្រទេសឥណ្ឌូណេស៊ី បានផ្អាកការប្រហារជីវិតអស់រយៈពេលជា

ច្រើនឆ្នាំមកហើយ។ ការប្រហារជីវិតចុងក្រោយ បានធ្វើឡើងកាលពីឆ្នាំ២០១៦។

ឈ្មោះ Wirawan បង្រៀននៅសាលាក្នុងទីក្រុង Bandung ត្រូវបានក្រុមគ្រួសាររបស់សិស្សស្រីម្នាក់

បានរាយការណ៍ទៅប៉ូលីសពីបទរំលោភ និងធ្វើឱ្យកូនស្រីជំទង់របស់ពួកគេមានផ្ទៃពោះ កាលពីឆ្នាំមុន។

ក្នុងអំឡុងពេលសវនាការ បង្ហាញថា Wirawan បានរំលោភសិស្សស្រីទទួលអាហារូបករណ៍

ដែលភាគច្រើនមកពីគ្រួសារក្រីក្រ ក្នុងរយៈពេល ៥ឆ្នាំ៕

Facebook Comment

Related Articles