ក្រសួងបរិស្ថាន ទទួល​ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង

1576 Views
February 28, 2020

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹងចំនួន៥០គ្រឿងជូនដល់ក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការងារថែទាំបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ។

ពិធីប្រគល់ម៉ូតូរ៉ឺម៉កកង់បីធ្វើឡើងនាព្រឹកថ្ងៃសុក្រ​ ៦កេីត​ ខែ​ផល្គុន​ ឆ្នាំ​កុរ​ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

ការប្រគល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹងជូនក្រសួងបរិស្ថាននេះ គឺជាការរួមចំណែក្នុងកិច្ចខិតប្រឹងប្រែងធ្វើឱ្យសោភ័ណភាពក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាកាន់តែប្រសើរឡើង។

ប្រភព៖ក្រសួងបរិស្ថាន

Facebook Comment

Related Articles