អ្នកអធិប្បាយព័ត៌មានប៉ុស្ដិ៍លេខ៥ «លោក ស ងួន» បានជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្ដលោកបុកជាមួយរថយន្ដកុងទីន័រ បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
794 Views
November 27, 2017
Tags: ប៉ុស្ដិ៍លេខ៥
អ្នកអធិប្បាយព័ត៌មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោក ស ងួន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយរថយន្ដរបស់លោក បុកជាមួយរថយន្ដកុងទីន័រ ពេលធ្វើដំណើរមកពីខេត្តព្រះសីហនុ នៅចំណុចឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យប្រពន្ធរបស់លោកភ្លាមៗ។

មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថាឲ្យដឹងថា នៅចំណុចកើតហេតុជាផ្លូវកោង ដោយឡានរថយន្ដលើបើកបរក្នុងទិសដៅមកពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ដកុងទីន័រ ដែលធ្វើដំណើរក្នុងទិសច្រាសគ្នាពេញទំហឹងតែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ភរិយារបស់លោក ស ងួន បានស្លាប់ភ្លាមៗនៅក្នុងរថយន្ដ ហើយកូនស្រីរបស់លោករងរបួសធ្ងន់ ដោយឡែកលោក ស ងួន ផ្ទាល់មិនទាន់ដឹងថា ស្ថានភាពរងគ្រោះយ៉ាងណានោះទេ៕




ប្រភព៖ freshnews
Tags: ប៉ុស្ដិ៍លេខ៥
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា