មន្រ្តីកាំកុងត្រូលភ្នំពេញ ចុះឆែកឆេរចំណីអាហារនៅផ្សារទូលផ្សាយព្រៃ រកឃើញជាតិគីមីនៅក្នុងស្ពៃចង្កឹះ និងផ្កាគួឆាយ
មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញ និង យកគំរូចំនួន ៦៩គំរូ មកពិសោធន៍នៅរថយន្ត LABO រកសារធាតុគីមីហាមឃាត់ នៅផ្សារទួលស្វាយព្រៃទី១ ក្នុងខណ្ឌចំការមន ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ ដល់អាជីវករ អ្នកប្រើប្រាស់ ឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងផ្សព្វផ្សាយតាមសារព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការឆែកឆេរចំណីអាហារបន្លែរប្រមាណជិត៧០មុខ នៅផ្សារទូលស្វាយព្រៃ ដោយបានរកឃើញនូវ សារធាតុគីមីហាមឃាត់នៅក្នុងស្ពៃចង្កឹះ និងផ្កាគួឆាយ ដែលសារធាតុទាំងនេះ អាចនឹងប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារទូលស្វាយព្រៃនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ គឺធ្វើឡើងតាមការណែនាំពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ។

លោកបន្តថា ការចុះពិនិត្យទំនិញនៅផ្សារទូលស្វាយព្រៃនេះ ក្រុមការងាររបស់លោកបានយកទំនិញចំនួន៦៩មុខ ពីក្រុមអាជីវករផ្សារទៅពិនិត្យក្នុងឡានឡាប៉ូពិសោធន៍ ស្វែងរកសារធាតុគីមីភ្លាមៗតែម្តង។

ដោយជាក់ស្តែងបានពិនិត្យរកឃើញមានសារធាតុគីមី នៅក្នុងទំនិញចំនួនពីរមុខ រួមមានស្ពៃចង្កឹះ និងផ្កាគួឆាយ ដែលមានសារធាតុគីមីបាញ់ សត្វល្អិតអាចធ្វើឲ្យប៉ះពាល់សុខភាព អ្នកទទួលទាន។ តែយ៉ាងណាក្តីទំនិញដែលបានរកឃើញនោះ ត្រូវបានមន្រ្តីជំនាញរបស់លោកធ្វើការរឹបអូសយក និងឲ្យអាជីវករចុះកិច្ចសន្យាឈប់លក់ និងបង្ហាញប្រភពពី ម្ចាស់ដើមផងដែរ។

ជាមួយគ្នានោះដែល លោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿង ប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃនិងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើមផងដែរ។
ខណៈចុះប្រតិបត្តិការនោះដែរ លោកក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុន នឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា