អាជ្ញាធរឥណ្ឌូនេស៊ី៖ “លែងខ្វល់ច្រើនហើយ អ្នកដែលមិនជម្លៀសខ្លួនចេញពីផ្ទះត្រូវបង្ខំទាល់តែចាកចេញ”
អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថាមនុស្សដែលមិនបានចាកចេញពីផ្ទះរបស់ពួកគេដែលនៅជុំវិញភ្នំភ្លើងនៅកោះបាលីនោះ អាចត្រូវបានបណ្តេញចេញដោយបង្ខំ នេះបើតាមសារព័ត៌មានជាតិឥណ្ឌូនេស៊ីចុះផ្សាយកាលពីព្រឹកមិញ។

បន្ទាប់ពីមានការជូនដំណឹងមួយពីការឡើងដល់កម្រិតខ្ពស់បំផុតនៃភ្នំភ្លើង មនុស្សរាប់ពាន់នាក់នៅតែស្នាក់នៅក្បែរភ្នំ Agung នោះ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) លោក Sutopo Purwo Nugroho បាននិយាយថាពួកគេកំពុងពិនិត្យមើលតំបន់បណ្តោះអាសន្នសម្រាប់ជនដែលមិនត្រូវជម្លៀសខ្លួន។ ហើយការបិទអាកាសយានដ្ឋានរបស់កោះនេះត្រូវបានបន្ថែមសម្រាប់ថ្ងៃទីពីរដោយបន្សល់ទុកមនុស្សរាប់ពាន់នាក់ជាប់គាំងនៅតំបន់ទេសចរណ៍។

មនុស្សរហូតដល់ ១០០.០០០ នាក់ដែលរស់នៅក្នុងតំបន់នោះអាចនឹងរងផលប៉ះពាល់ពីកំអែលថ្មឆេះដែលហូរចុះពីលើភ្នំ។ ប៉ុន្តែនៅថ្ងៃច័ន្ទមានមនុស្សត្រឹមតែ ៤០.០០០ នាក់ទេដែលបានចាកចេញ។ ការរញ្ជួយភ្នំភ្លើងនោះបានចាប់ផ្តើមជាលើកដំបូងនៅក្នុងខែកញ្ញា។ ចាប់តាំងពីសប្តាហ៍មុនផ្សែងឧស្ម័នខ្មៅងងឹត និងផេះបានហើរឡើងដល់ ៣.៤០០ ម៉ែត្រ (១១.១៥០ហ្វីត) ពីលើកំពូលភ្នំ។

ប្រភព៖ bbc
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា