អីយ៉ាស់!!Elon Musk បានបង្ហើបពីការបាញ់សាកល្បងគ្រាប់រ៉ុកកែតថ្មីរបស់SpaceXនៅខែក្រោយនេះ
Falcon Heavyនឹងក្លាយជារ៉ុកកែតតំបូងរបស់Teslaដែលនឹងបាញ់បង្ហោះទៅកាន់ភពអង្គារ ដោយប្រើប្រាស់ក្ដារបន្ទះចាប់ផ្ឌើមដូចទៅនឹង Apollo 11ដែរ។

កាលពីកន្លងទៅនេះSpaceXបានព្យាយាមអភិវឌ្ឍន៍ឧស្សាហកម្មរ៉ុកកែតរបស់ខ្លួនប៉ុន្ដែទទួលភាពបរាជយ័ជាច្រើនលើកច្រើនសារដោយសារការផ្ទុះ។

លោកMusk នាយកប្រតិបត្តិរបស់SpaceX និងក្រុមហ៊ុនឡានអគ្គិសនីTesla និយាយថា៖ “ Falcon Heavy បង្ហោះឡើងក្នុងគោលបំណងដើម្បីដាក់ទម្ងន់ផ្ទុករបស់ខ្លួននៅក្នុងគន្លងជុំវិញភពព្រះអង្គារ ហើយវាអាចអណ្ដែតក្នុងលំហបានរាប់កោដិឆ្នាំបើវាមិនផ្ទុះ។”

ស្របគ្នានេះដែរ គម្រោងនេះចាំបាច់ត្រូវការរ៉ុកកែតដែលធំជាងនេះ វាមានឈ្មោះកាត់ថាBFR ឬBig Falcon Rocket ដែលបុគ្គលិកក្នុងក្រុមហ៊ុនហៅឈ្មោះក្រៅវាថាBig F—king Rocket។

នាពាក់កណ្ដាលឆ្នាំខាងមុខនេះSpaceXនឹងចាប់ផ្ដើមកសាងវា ហើយនាយកប្រតិបត្តិរូបនេះមានមហិច្ឆតាចង់ឲមានយ៉ាងហោចណាស់យានចុះចតពីរនៅឆ្នាំ២០២២និងអាចដឹកអ្នកដំណើរបាននៅឆ្នាំ២០២៤។

ប្រភព៖CNN
ដោយ៖Taylor
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា