តុលាការកំពូល កំពុងពិនិត្យបណ្ដឹងសុំសើរើឡើងវិញ ក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ, សាលដីកាតុលាការកំពូលគឺបិទផ្លូវតវ៉ា
លោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ថ្លែងប្រាប់ភ្នាក់ងារបណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នេះថា តុលាការកំពូលបានទទួលពាក្យបណ្ដឹងរួចហើយរបស់មេធាវីតំណាងដោយអាណត្តិ របស់អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលប្តឹងសុំសើរើបណ្ដឹងនេះឡើងវិញលើការរំលាយគណបក្សនេះ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា រហូតមកទល់ពេលនេះ តុលាការកំពូលពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលគឺកំពុងពិនិត្យនិងចាត់ការតាមនីតិវិធី ។

ប៉ុន្តែយោងតាមសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយរបស់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូបគឺជាការសម្រេចបិទផ្លូវតវ៉ា។
ក្រសួងមហាផ្ទៃក៏សម្រេចលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ហើយផ្លាកគណបក្សសង្គ្រោះជាតិទាំងអស់ រួចរាល់ហើយដែរ។

កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញ លោកមេធាវី ផែង ហេង អមដំណើរដោយលោក អ៊ូ ច័ន្ទរ័ត្ន និង លោក កង គឹមហាក់ បានដាក់ពាក្យបណ្តឹងសុំឱ្យតុលាការកំពូលជំនុំជម្រះសាជាថ្មីលើសំណុំរឿងការរំលាយគណបក្សសង្គ្រោះជាតិ និងសុំរក្សាការពារសមាជិកភាពអតីតតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានីរបស់អតីតបក្សនេះ។
លោកមេធាវី ផែង ហេង និយាយថា រឿងក្តីរំលាយគណបក្សសង្គ្រោះជាតិ គឺជានីតិវិធីថ្មីរបស់តុលាការកំពូល ហើយតុលាការនេះបានប្រើប្រាស់ក្រមនីតិវិធីរដ្ឋប្បវេណីដើម្បីដំណើរការរឿងក្តីនេះ។ ដូច្នេះបើតាមលោកមេធាវី គឺលទ្ធភាពនៃការសើរើសំណុំរឿងនេះឡើងវិញនៅតែមាន៕



ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា