ថ្លើមធំហួស ហ៊ានកាប់មនុស្សចាស់រយះក្បាលព្រោះខឹងស្តីប្រដៅរឿង……………..
បុរសចំណាស់ម្នាក់ត្រូវបានក្មេងឈាមរាវ ទាញកាំបិតកាប់ប្រហារទាំងកំរោល បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិព្រែកផ្តៅឃុំ រកាកោងទី១ ស្រុកមុខកំពូល ដោយសាររូបគាត់ធ្លាប់ស្តីប្រដៅជនល្មើសរឿងផឹកស៊ី។

បុរសរងគ្រោះមានឈ្មោះភិន ផែ អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ រងរបួសត្រង់ក្បាលខាងក្រោយផ្នែកខាងឆ្វេង ដេរ០៥ថ្នេរ។
រីឯជនដៃដល់មានឈ្មោះអុំ សម្រស់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជាមួយគ្នា។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចគឺបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីប៉ុន្មានថ្ងៃមុន ជនរងគ្រោះធ្លាប់បានស្តីបន្ទោសជនសង្ស័យពីរឿរដើរលេងផឹកស៊ី ទើបធ្វើឱ្យជនសង្ស័យមានគំនុំក្នុងចិត្តរហូតមក។

លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានដើរទៅរើសខ្វិតនៅចម្ងាយពីផ្ទះ១៥០ម៉ែត្រ តែរើសខ្វិតមិនបាន ក៏ដើរត្រឡប់មកផ្ទះវិញ គាប់ជួនពេលដើរមកដល់ចំណុចកើតហេតុ ក៏បានជួបនឹងជនសង្ស័យ ប៉ុន្តែជនរងគ្រោះមិនបានចាប់អារម្មណ៍ ឬនឹកគិតដល់ថា ជនសង្ស័យមានគំនុំជាមួយខ្លួននោះទេ ទើបបានដើរហួសជនសង្ស័យចម្ងាយប្រមាណ២ម៉ែត្រ ស្រាប់តែជនសង្ស័យទាញកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ១កាំបិត ចំក្បាលពីក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់យ៉ាងដូចនេះ។

ខណៈពេលនេះសមត្ថកិច្ចកំពុងតែចាត់ការជនល្មើសតាមនិតិវិធី ហើយជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា