ដេនីក្វាន់ មួរម៉ៅ ដោយសារតែម៉េង កែវពេជ្ជតានិយាយថា………………..
តារាសិចស៊ីដេននី ក្វាន់ ប្រតិកម្មខ្លាំងរហូតឌឺដងពាក្យសម្តីទៅកាន់អ្នកនាងម៉េង កែវពេជ្ជតា ដែលបានដៀល ចន ច័ន្ទលក្ខិណា តែធ្លោយមាក់ងាយដល់នាងដោយហៅសុទ្ធតែថា «មីអូនបីសាចអាក្រាតកាយគីមី»។



ដេននី ក្វាន់ នាងបានសរសេរទាំងឈឺចាប់ព្រមទាំងបោះសម្តីបញ្ឈឺចិត្តអ្នកនាងម៉េង កែវពេជ្ជតា វិញនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «មួយជីវិតនេះមិនចេះរមាស់រឿងអ្នកណាទេ..តែកុំឆ្កិសរឿងខ្ញុំមកទៀត បើអាចចាំទុកក្នុងអំបែងខួរខ្លះក៏ល្អដែលណារៀមច្បង ព្រោះពេលខ្លះអ្នកដែលសុំទោសមុនមិនមែនសុទ្ធតែជាអ្នកខុសនោះទេ ខ្ញុំស៊ូចាញ់ជាព្រះតែក៏មិនចង់ឈ្នះហើយមានឈ្មោះជាមារដែរ…ពាក្យសុំទោសក៏គ្មានលើកទីពីរទៀតដែរ.កុំរំពឹងខ្ពស់ពេកអ្នកបង ហើយក៏កុំមោទនះភាពគិតថាខ្លួននិយាយអីក៏ត្រូវ និយាយអីក៏គេគាំទ្ររហូតនោះ មនុស្សគេចេះបែកចែកអាក្រក់ល្អ ស ខ្មៅ មិនមែនចេះតែហៃអើតាមអ្នកបងទេ…សូមយកពេលអ្នកបងទៅច្រៀងបំពេរកូនបងចុះខ្ញុំអត់មានពេលឈ្លោះជាមួយមនុស្សមានអំនួតដូចអ្នកបងទេ ខ្ញុំក៏មិនសូវទំនេរសរសេរផ្លែផ្កាដែលព្រោះខួរក្បាលខ្ញុំមានតែរឿងរកសុីគឺគិតថាមិចរកលុយចិញ្ចឹមក្រពះមិនទំនេរកំដរទេ…បញ្ជាក់ឈប់មកដុតភ្លើងជាមួយខ្ញុំទៀតនិយាយអោយចំគឺដុតមិនឆេះទេព្រោះប្អូនត្រជាក់មិនដូច បងជាមនុស្សឈើគូសប៉ះឆេះប៉ឆេះនោះទេ Bye»។



គួរបញ្ជាក់ថាសារខាងលើរបស់ដេនី ក្វាន់គឺឆ្លើយតបទៅនឹងសម្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតាដែលបានថា «ក៍ចង់រំលឹកទៅមីអូនបិសាចអាក្រាតកាយគីមីម្នាក់នោះដែរថាកុំព្រហើន ភ្លេចកំណើត អោយសោះ ពាក្យសន្យាដែលនាងខំពឹងគេឯងអស់លុយទាំងខ្ទាស់មកសម្របសម្រួលសូមទោសពី យើងទាំងស្លន់ស្លោនោះ នាងនៅមិនទាន់បានមកបំពេញនៅឡើយទេ ដែលយើងមិនទាមទារ ក៍ព្រោះខ្ជិលឃើញមុខនាងផង ប៉ុន្តែសូមកុំថែមសាំងថែមភ្លើងជេរយើងទាំងដែលយើងមិនបានធ្វើស្អីនាងអោយសោះ ក្រែងមិនដេកផ្ទះត្រឹម៥ឆ្នាំ អាចដេកយូរដល់មួយជីវិតក៍អាចថាបាន»។



យើងទាំងអស់គ្នានឹងរង់ចាំមើលថាតើសង្គ្រាមពាក្យសម្តីរបស់តារាល្បីៗទាំងនេះនឹងទៅជាយ៉ាងណា៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា