បងប្អូនចង់ទៅថៃឆ្លងឆ្នាំ ប្រយ័ត្នចាំរាប់ម៉ោងនៅព្រលានយន្ដហោះថៃ!!!
នៅចុងសប្ដាហ៍ដំណាច់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋភាគច្រើនច្បាស់ជា មានគម្រោងដើរកម្សាន្ដ មិនថា ក្នុងស្រុក ក្រៅស្រុក ពិសេស ត្រៀម countdown ឆ្លងឆ្នាំថ្មី ២០១៨ មិនខាន។

សម្រាប់បងប្អូនដែលត្រៀមចេញដំណើរទៅប្រទេសថៃ សូមត្រៀមខ្លួនឲ្យហើយ ព្រោះតាមប៉ូលីសអន្ដោប្រវេសន៍ បានប្រកាសឲ្យដឹងថា អ្នកទេសចរអន្តរជាតិអាចនឹងត្រូវរង់ចាំយូរម៉ោង ចាប់ពី ៤ម៉ោង ឬ អាចលើសពីនេះ នៅកន្លែងដែលទទួលវីសា ក្នុងព្រលានយន្ដហោះ។



មូលហេតុនោះគឺ នឹងមានការរឹតបន្ដឹងក្នុងការផ្ដល់វីសា ដើម្បីការពារសុវត្ថិភាព និង សន្ដិសុខ ករណីដែលមានជនឧក្រិដ្ឋបន្លំចូលក្នុងប្រទេសថៃ នាពេលវេលាដាច់ឆ្នាំ ដ៏ពពាក់ពពូននេះ ព្រោះ ប្រទេសថៃ នឹងមានភ្ញៀវទេសចរ មកពីជុំវិញពិភពលោក មិនតែពីប្រទេសកម្ពុជា នោះទេ។



យ៉ាងណា សម្រាប់ពលរដ្ឋដែលមិនចាំបាច់សុំវីសា ដូចជា កម្ពុជា ខាងប៉ូលីសក៏មិនបានបញ្ជាក់ច្បាស់លាស់ដែរ ប៉ុន្ដែបងប្អូនគួរឲ្យត្រៀមខ្លួនទៅ ក្រែងលោពិតជាត្រូវតំរង់ជួរ រង់ចាំរ៉ាប់ម៉ោង ពិតមែន៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា