ទេសរដ្ឋមន្ត្រី ជា សុផារ៉ា កំណត់អំពីការប្រើប្រាស់អក្សខ្មែរ នៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ
1536 Views
December 30, 2017
Tags: ជា សុផារ៉ា
ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយច្បាប់ ផ្ញើជូនគ្រប់អភិបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា ដោយកំណត់អំពីការប្រើប្រាស់អក្សខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាម ការដ្ឋានសំណង់នានាទូទាំងប្រទេស។

ក្នុងលិខិតរបស់លោក ជា សុផារ៉ា បានប្រាប់អភិបាលរាជធានីខេត្តយ៉ាងដូច្នេះថា ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ រាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយ នៅតាមការដ្ឋានសំណង់ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖
១៖ អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ
២៖ អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សខ្មែរ
៣៖ ការសរសេរអក្សខ្មែរត្រូវអនុវត្តតាមវចនានុក្រម របស់សម្តេចសង្ឃ ជួន ណាត៕
ប្រភព៖ freshnews
Tags: ជា សុផារ៉ា
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា