ឈាមស្រែកស្បែកហៅ! ក្រុមឃាតកកាប់សម្លាប់បុរសម្នាក់ និងបក្ខពួក២នាក់រងរបួស នៅស្រុកមោងឬស្សី ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនបាន៣នាក់ នៅរាជធានីភ្នំពេញ
រំលងបានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក្រុមឃាតកដែលបានកាប់សម្លាប់បុរសម្នាក់ យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថតាមប្រមាញ់ ដោយចាប់ក្រុមឃាតកបាន៣នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការក្ដៅគគុកនេះ ត្រូវបានធ្វើឡើងក្រោមការណែនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមឃាតកដែលចាប់បាន៣នាក់នោះ ទី១៖ ឈ្មោះ ជីប ធឺន ហៅជៀប ធឿន អាយុ២២ឆ្នាំ, ទី២៖ ឈ្មោះ សាយ សឹង្ហ អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ វង្ស វី អាយុ១៨ឆ្នាំ។

លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ បានបញ្ជាក់ថា តាមចម្លើយឆ្លើយសារភាពរបស់ជនល្មើស មូលហេតុដែលពួកគេកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្ខពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយ និងកាប់ជនរងគ្រោះបណ្តាលរបួសធ្ងន់រហូតដល់ស្លាប់តែម្តង។

សូមរំលឹកថា នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើសមិនស្គាល់សាវតាមួយក្រុម ដែលមានគ្នាចាប់ពី៥នាក់ ទៅ៧នាក់ ប្រដាប់ដោយដាវសាំម៉ារ៉ៃ, កាំបិតប៉័ងតោ, កាំបិតខ្វែវ និងចបជីកដងដែក បានធ្វើសកម្មភាពវាយ និងកាប់ទៅលើដៃគូទំនាស់មួយក្រុមផ្សេងទៀតដែលមានគ្នា៥នាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ណែម ភា អាយុ២៧ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និង០២នាក់ផ្សេងទៀតរងរបួស៕



ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា