ក្រសួងមហាផ្ទៃ ព្រមានធ្ងន់ៗថា អ្នកដែលពាក់ព័ន្ធនឹងចលនាខុសច្បាប់ នឹងមិនឱ្យរួចខ្លួនឡើយ
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានព្រមានធ្ងន់ៗថា ជនទាំងឡាយណាដែលចូលរួម ឬពាក់ព័ន្ធនឹងចលនាខុសច្បាប់នោះ ច្បាប់នឹងចាត់វិធានការដោយមិនឱ្យរួចខ្លួនឡើយ។
លោក ខៀវ សុភ័គ បានលើកឡើងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «អ្នកដែលពាក់ព័ន្ធនឹងចលនាខុសច្បាប់ណាមួយនោះ ច្បាប់នឹងចាត់វិធានការហើយ នៅពេលដែល រកឃើញភស្តុតាង និងឯកសារពាក់ព័ន្ធ»។
ការព្រមានធ្ងន់ៗរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី រួមទាំង អតីតថ្នាក់ដឹកនាំបក្សនេះមួយចំនួនទៀត បានបង្កើតចលនាមួយនៅក្រៅប្រទេសឈ្មោះ «ចលនាសង្រ្គោះជាតិ» ហើយក្រុមទាំងនោះ បានអំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា ត្បិតតែចលនានេះ មិនទាន់ចេញជារូបរៀង ប៉ុន្តែក្រសួងមានសមត្ថកិច្ច កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាព របស់ក្រុមទាំងនោះ។ លោក ខៀវ សុភ័គ បានបន្ថែមថា ច្បាប់នឹងមិនអនុញ្ញាតឱ្យមានសកម្មភាពល្មើសណាមួយ កើតឡើងនៅកម្ពុជាឡើយ។

«ចលនាសង្រ្គោះជាតិ» ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយទណ្ឌិត សម រង្ស៉ី រួមទាំង លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ រួមទាំងអតីតថ្នាក់ដឹកនាំនៃ អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលកាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចលនានេះ ត្រូវបានលោក សម រង្ស៉ី អះអាងថា បង្កើតឡើងដើម្បីស្តារ លទ្ធិប្រជាធិបតេយ្យកម្ពុជា ទាមទារឱ្យដោះលែង លោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្សសង្រ្គោះជាតិ អាចចូលរួមក្នុងការបោះឆ្នោត នៅពេលខាងមុខនេះ ឡើងវិញ។
ពាក់ព័ន្ធនឹងការបង្កើតចលនាខុសច្បាប់របស់ក្រុមអ្នកប្រឆាំងក្រៅច្បាប់នោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានចេញសារព្រមានថា សកម្មភាពនយោបាយឧទ្ទាមប្រឆាំងនឹងច្បាប់ ដែលក្រុមមួយចំនួនកំពុងតែធ្វើនោះ ពុំមានផលល្អអ្វីសម្រាប់ពួកគេទេ ក្រៅតែពីទោសទណ្ឌ តែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា៖ «សកម្មភាពដឹកនាំ-ចូលរួមក្នុងចលនាខុសច្បាប់ សកម្មភាពមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ និងសកម្មភាព នានាប្រឆាំងនឹងច្បាប់ សុទ្ធតែជាអំពើល្មើស ដែលត្រូវផ្តន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌ !»៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា