អាជ្ញាធរជាតិព្រះវិហារ៖ ធ្លាប់មានអ្នកមានអំណាច ទន្ទ្រានយកដីប្រាសាទកោះកេរ្តិ៍ តែត្រូវបង្ក្រាបទាន់ពេល
លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានរំឭកថា កន្លងមក ធ្លាប់មានអ្នកមានអំណាចបានរំលោភទន្ទ្រានដីរបស់អាជ្ញាធរព្រះវិហារ នៅតំបន់ប្រាសាទកោះកេរ្តិ៍ តែលោកបានចុះបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងដើម្បីលើកទិសដៅអនុវត្តន៍ការងារបន្ត ឆ្នាំ២០១៨ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

ប្រធានអាជ្ញាធរជាតិព្រះវិហារ បានដាស់តឿនក្រើនរំលឹកទៅដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងឆ្មាំដែលមានតួនាទី ការពារសម្បត្តិបេតិកភណ្ឌប្រាសាទព្រះវិហារនេះ ធ្វើយ៉ាងណាត្រូវយកតួនាទី និងភារកិច្ចរបស់ខ្លួនបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចប្រសាសន៍សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានដាស់តឿនមន្រ្តីទាំងអស់ ឲ្យចេះមុជទឹកដុះក្អែលសិតសក់ និងឆ្លុះកញ្ចក់ មើលពីទង្វើររបស់ខ្លួន។

លោកបានផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសឆ្មាំកាពារនេះតែម្តង ធ្វើយ៉ាងណាទប់ស្កាត់ឲ្យខានតែបាននូវរាល់បទល្មើសព្រៃឈើ ដែលជាគម្របក្នុងដែនអភិរក្សព្រះវិហារ និងវែករកមុខជនល្មើសយកមកផ្តន្ទាទោសអោយបាន ព្រោះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃមិនអាចកាត់ថ្លៃបាន៕


ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា