សម្តេចពិជ័យសេនា ទៀ បាញ់ ដាស់តឿនឲ្យថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាព គ្រប់គ្រងអាវុធជាតិផ្ទុះ ឲ្យមានប្រសិទ្ធភាព
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់គ្រប់បណ្តាកងអង្គភាព ត្រូវរួមគ្នាត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រាប់រំសេវ ឲ្យមានប្រសិទ្ធភាព ហើយចេញបណ្ណបន្ថែមប្រើប្រាស់អាវុធ ឬចេញលិខិតបញ្ជាបេសកកម្មរបស់អង្គភាពនីមួយៗ ឲ្យបានច្បាស់ ប្រសិនបើអ្នកប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តតាមច្បាប់។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការគ្រប់គ្រងសន្តិសុខសង្គម ចាំបាច់ត្រូវតែពាក់ព័ន្ធការគ្រប់គ្រងអាវុធជាតិផ្ទុះ ហើយការគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អ ក៏ធ្វើឱ្យស្ថានប័នដែលជាអ្នកទទួលបន្ទុកកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ មានការលំបាកខ្លាំងណាស់ដែរ។

ពាក់ព័ន្ធការងារនេះ សម្តេចពិជ័យសេនា បានសុំស្នើដល់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បន្តសហការជាមួយស្ថានប័នជំនាញផ្សេងៗ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរិះរកនីតិវិធីទប់ស្កាត់បញ្ហានេះ។ មិនតែប៉ុណ្ណោះត្រូវស្វែងរកអង្គភាពជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍដែលមាននិន្នាការ គាំទ្ររាជរដ្ឋាភិបាល ដើម្បីធ្វើការកម្ទេចចោលអាវុធគ្រាប់រំសេវខូចគុណភាព និងការទុកដាក់រៀបចំស្ថិតិបរិមាណ គុណភាព ការកាត់ចេញពីបញ្ជី ការចុះបញ្ជីអាវុធកំពុងប្រើប្រាស់គ្រប់អង្គភាពឲ្យមានប្រសិទ្ធភាពផងដែរ។

សម្តេច ទៀ បាញ់ បានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា ក្នុងបច្ចុប្បន្ននេះ ការគ្រប់គ្រងអាវុធរបស់យើងបានល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនដូចជា៖ សហរដ្ឋអាមេរិក កន្លងមកថ្មី មានការបាញ់បោះសេរីតាមទីសាធារណៈ បណ្តាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ ស្លាប់បាត់បង់ជីវិតជាច្រើននាក់ផងដែរ៕

ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា