ពេញផែនដីប្រហែលមានតែមួយគូរនេះទេដែលរៀបការនៅក្នុងបង្គន់
គូរស្វាមីភរិយាមួយគូរបានធ្វើរឿងដ៏ភ្ញាក់ផ្ងើលមួយដែលមនុស្សស្ទើរមួយផែនដីគ្មាននរណាម្នាក់បានគិត ដល់ពោលគឺពួកគេបានរៀបការនៅក្នុងបន្ទប់ទឹក ស្របពេលដែលម្តាយរបស់កូនក្រមុំកំពុងតែដាក់ អ៊ុកស៊ីសែនសង្គ្រោះបន្ទាន់។
កូនក្រមុំ កូនកម្លោះដែលរៀបការនៅក្នុងបន្ទប់ទឹកមានឈ្មោះថា ប្រាយ អិន និង ម៉ារៀ ស៊ូល ដែលដំបូងឡើយពួកគេមានបំណងរៀបការនៅក្នុងតំបន់ព្រះវិហារ ម៉ោន ម៉ៅ ដែលបានអញ្ជើញភ្ញៀវ មកកាន់ទីតាំងនេះផងដែរ។


ក៏ប៉ុន្តែស្ថានការណ៏នៃការគ្រោងទុកទាំងនោះក៏បានប្រែប្រួលដោយសាតែម្តាយរបស់កូនក្រមុំបានកើត អាការៈជម្ងឺងឺតរើឡើងវិញ ជាហេតុធ្វើឲ្យគាត់ពិបាកដកបង្ហើម និងត្រូវការខ្យល់អុកស៊ីសែនជាបន្ទាន់។


ក្នុងពេលនោះស្ថានការណ៍ដ៏លំបាកក៏បានមកដល់ដោយសារតែម្តាយរបស់កូនក្រមុំឈឺស្របពេលដែលការរៀបការមិនអាច ពន្យាពេលបាន ព្រោះថាបើសិនជាពន្យាពេលគឺត្រូវរង់ចាំរហូត ទៅដល់ ៤៥ ថ្ងៃបន្ទាប់ ដោយហេតុពិបាកក្នុងការស្នើរសុំ សំបុត្ររៀបការសារជាថ្មី។


ភ្លាមៗនោះក៏មានការផ្តល់យោបល់ពីសំណាក់អ្នករៀបចំកម្មវិធី ដោយនាំយកម្តាយរបស់កូនក្រមុំទៅកាន់ បន្ទប់ទឹក ព្រោះនៅទីនោះមានខ្យល់អុកស៊ីសែនគ្រប់គ្រាន់សមរាប់ម្តាយកូនក្រមុំដែលមានជម្ងឺហឺត។


គូរស្វាមីភរិយាថ្មីក៏បានទទួលយកយោបល់ និងសម្រេចពិធីមង្គលការនៅក្នុងបន្ទប់ទឹកបានសម្រេច ហើយពួកគេក៏បានជាប់ឈ្មោះជាគូរស្នេហ៍ដំបូងគេនៅក្នុងពិភពលោកដែលរៀបការនៅក្នុងបន្ទប់ទឹកផងដែរ៕
ប្រភព៖ Mirror
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា