បែកធ្លាយមូលហេតុដែល ពាក់មី ធ្លាក់ខ្លួនឈឺជាញឹកញាប់ ការពិត…
នាយ ពាក់មី គឺជាតារាកំប្លែងជួរមុខដែលមានប្រជាប្រិយភាពមួយដួង និង តែងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ មិនចេះជិនណាយ។ សព្វថ្ងៃនេះ នាយ ពាកមី ហាក់ដូចជាកំពុងមមាញឹកក្នុងការងារសិល្បៈ មិនថាតែផ្នែកសម្ដែងកំប្លែង និង ដឹកនាំសម្ដែងនោះទេ គឺលោករវល់រកតែពេលសម្រាក ថែទាំសុខភាពមិនបានផង។







ជាក់ស្ដែង នាពេលថ្មីៗនេះ គេសង្កេតឃើញថា នាយពាក់មី តែងតែឈឺ ដាក់សេរ៉ូមជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្ររូបលោក មានក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ កាលពីដំបូងឡើយ គេគិតថា ដោយសារតែនាយពាក់មី ហត់នឿយហួសកម្លាំង មិនបានសម្រាកគ្រប់គ្រាន់ ទើបនាយដាក់សេរ៉ូមប៉ូវកម្លាំង។ ប៉ុន្ដែពេលនេះ អ្វីៗត្រូវបានលាតត្រដាងហើយ គឺ នាយពាក់មី បានបង្ហោះសារនៅក្នុងហ្វេសប៊ុក ប្រកាសក្តែងៗថា៖






«សេចក្តីប្រកាស! ខ្ញុំបាទពាក់មីសូមផ្អាកផឹកមួយរយះដោយសារមានជំងីរលាកក្រពះ ដូចនេះសូមបងប្អូនមិត្រភក្រដែលធ្លាប់ផឹកជាមួយគ្នាមេត្តាជ្រាប ក្រែងលោហៅទៅផឹកខ្ញុំអត់ទៅអីអន់ចិត្តសូមអគុណ»

ដូច្នេះ ការពិត នាយពាក់មី កើតជម្ងឺរលាកក្រពះ អាចដោយសារតែមូលហេតុបរិភោគសុរាច្រើនពេក ដល់ថ្នាក់លោកហ៊ានប្រកាសឲ្យមិត្តភក្ដិដែលធ្លាប់ហៅផឹកដឹងបែបនេះ ឬ ក៏អាចព្រោះតែលោកទទួលទានអាហារមិនទៀងពេលក៏ថាបានដែរ។ យើងមានតែជូនពរឲ្យនាយពាក់មី ឆាប់ជាសះស្បើយ!
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា