ហួសថ្លែង! ក្មេងអាយុ៤ឆ្នាំសោះ ម៉េចក៏បណ្ដោយឲ្យជក់បារីសាហាវជាងមនុស្សធំបែបនេះ? (វីឌីអូ)
វីឌីអូមួយដែលថតពីសកម្មភាពកុមារា អាយុ៤ឆ្នាំ កំពុងជក់បារី ហាក់បីដូចជាមនុស្សធំ ទំនើង កំពុងតែល្បីល្បាញ ទទួលចំណាប់អារម្មណ៍ និង រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងអ៊ីនធើណែតនៅក្នុងប្រទេសចិន ហើយម្នាក់ៗហួសចិត្តនិងឆ្ងល់ថា ហេតុអ្វីបានជាឪពុកម្ដាយឬអាណាព្យាបាលក្មេងម្នាក់នេះ បណ្ដោយកូនដល់ថ្នាក់ហ្នឹង?



ក្រោយមកទើបគេដឹងថា វីឌីអូនេះត្រូវបានថតដោយអ្នកជិតខាងរបស់ក្មេងនេះ ទើបយកមកបង្ហោះលើបណ្ដាញសង្គម។ ការពិតកុមារនេះគឺជាក្មេងដែលឪពុកម្ដាយត្រូវចាកចោលទៅប្រកបមុខរបរនៅស្រុកផ្សេង ហើយសព្វថ្ងៃ រូបគេរស់នៅជាមួយនឹងលោកតាលោកយាយ។ ចំណែកលោកយាយរបស់គេរវល់ជាមួយការងារផ្ទះ ចំណែកលោកតាបែរជាទៅសំកុកនៅវង់ល្បែង។ អ្វីដែលកាន់តែរន្ធត់គឺ អ្នកជិតខាងបង្ហើបទៀតថា គាត់ឃើញក្មេងនេះជក់បារីរយៈពេល១ឆ្នាំទៅ២ឆ្នាំមកហើយ មានន័យថាគេចាប់ផ្ដើមជក់តាំងពីអាយុ២ទៅ៣ឆ្នាំ មកម៉្លេះ។ កុមារនេះតែងតែលួចបារីនៅតាមហាងមកជក់ ឬ រើសកន្ទុយបារីតាមផ្លូវ មកជក់បន្ដ។




រឿងនេះបានធ្វើឲ្យអ្នកលេងអ៊ីនធើណែតឆេះដុំ បន្ទោសថា ហេតុអ្វីក៏អាណាព្យាបាលខ្វះទំនួលខុសត្រូវបែបនេះ ហើយអ្នកខ្លះក៏អាណិត ព្រោះក្មេងត្រូវឪពុកម្ដាយចាកចោលទៅឆ្ងាយដូច្នេះ។ យ៉ាងណាមិញ ដំណឹងល្អចុងក្រោយគឺវីឌីអូនេះត្រូវបានខាងអាជ្ញាធរដឹងហើយ ក៏ព្រមានដល់ខាងលោកតាលោកយាយដែលជាអាណាព្យាបាលរួចរាល់ផងដែរ៕
វីឌីអូ៖
https://www.youtube.com/watch?time_continue=21&v=43iOKBwegUM
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា