ជូនដំណឹង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទចរាចរណ៍បណ្តោះអាសន្ន លើកកំណាត់ផ្លូវលេខ៦០៨ ចាប់ពីផ្លូវលេខ៣១៥ ដល់ផ្លូវលេខ៣១៣ រយៈពេល៣ថ្ងៃ

1236 Views
February 3, 2018

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទចរាចរជាបណ្តោះអាសន្នកំណាត់ផ្លូវលេខ៦០៨ ចាប់ពីផ្លូវលេខ៣១៥ ដល់ផ្លូវលេខ៣១៣ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨តទៅ ដើម្បីឲ្យដំណើរការការដ្ឋានប្រកបដោយសុវត្ថិភាព បន្ទាប់ពីជុសជុលរួចនឹងបើក ឲ្យដំណើរការចរាចរឡើងវិញ។

 

 

 

 

 

 

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានដាក់បណ្តាញលូមេរួច ការដ្ឋានដាក់បណ្តាញលូបេតុងប្រអប់នៅផ្លូវលេខ៣១៥ នឹងត្រូវតភ្ជាប់លូប្រអប់ឆ្លងកាត់ផ្លូវលេខ៦០៨ ឆ្ពោះទៅអាងស្តុកទួលគោកទី២ត្រឡោកបែក។

 

 

 

 

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងចូលរួមសហការ ដោយពង្វាងចរាចរទីតាំងនេះដោយអនុគ្រោះ៕

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles