អភិបាលខេត្តមណ្ឌលគិរី៖ អគ្គិភ័យឆេះផ្សារក្រុងសែនមនោរម្យ បណ្តាលឲ្យខូចខាតអស់២២០ខ្នង ផ្ទះ និងតូប, មនុស្ស២នាក់ស្លាប់
(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា អគ្គិភ័យដែលបានឆេះផ្សារ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាលទ្ធផលនៃការសន្និដ្ឋានជំហ៊ានដំបូង បណ្តាលឲ្យខូចខាងអស់ជំនួន២២០ខ្នង ផ្ទះ និងតូប ព្រមទាំងបណ្តាល ឲ្យមនុស្សចាស់ និងក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើង។

រហូតមកវេលាម៉ោង៨៖០០នាទីព្រឹកនេះ អគ្គិភ័យមិនទាន់បានរលត់ទាំងស្រុងទេខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តជួយអន្តរាគមនបាញ់ពន្លត់ ឲ្យរលត់ទាំងស្រុងម្តងដើម្បីស្វែងរកសាកសពជនរងគ្រោះទាំងពីរផងដែរ។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យបាននិងកំពុងបន្តឆេះផ្សារក្រុងសែនមនោរម្យ នៅមិនទាន់រលត់នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តជួយអន្តរាគមន៍ នៅឡើយ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានសុំជំនួយរថយន្តពន្លត់អគ្គិភ័យពីស្នងការនគរបាលខេត្តក្រចេះផងដែរ ដើម្បីទៅជួយបាត់ពន្លត់។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយធ្វើឲ្យអភិបាលខេត្តមណ្ឌលគិរីរត់បាតជើងសព្រាត ជាមួយសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ផងដែរ។
ការឆាបឆេះទាំងយប់បែបនេះ បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរមិនទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ និងក៏មិនអាចយករបស់របរទាន់នោះដែរ។


ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា