ទឹកដោះម្តាយថ្លៃ ជនជាតិរុស្ស៊ីម្នាក់លុបចោលជើងហោះហើររបស់ខ្លួន មុនពេលយន្តហោះធ្លាក់ជួបគ្រោះថ្នាក់
វាអាចជាសំណាងក៏ថាបានដោយបុរសជនជាតិរុស្ស៊ីម្នាក់បានលុបចោលជើងហោះហើររបស់ខ្លួនតាមរយៈយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ “ Saratov Airline” ដែលបានជួបគ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃអាទិត្យកន្លងមកនេះដោយក្នុងនោះមាន មនុស្សចំនួន ៧១ នាក់បានស្លាប់បាត់បង់ជីវិត។


Maxim Kolomeitsev គឺជាបុរសម្នាក់ដែលមានទីលំនៅស្នាក់អាស្រ័យនៅក្នុងទីក្រុង ស៊ូជីប្រទេសរុស្ស៊ី នឹងធ្លាប់មានគម្រោងប្រារព្ធពិធីខួបកំណើតរបស់ខ្លួននៅក្នុង ទីក្រុងម៉ូស្គូដែលជាស្រុកកំណើតរបស់ខ្លួនជាមួយនឹងមិត្តស្រី និងក្រុមគ្រួសារ របស់លោកផងដែរ។


នៅក្នុងគម្រោងនៃថ្ងៃខួបកំណើតរបស់ខ្លួន Maxim បានទិញសំបុត្ររួចរាល់ ទៅហើយដើម្បី ធ្វើដំណើរ ពីទីក្រុងស៊ូជីទៅកាន់ទីក្រុង ម៉ូស្គូតាមរយៈជើហោះហើរ របស់ក្រុមហ៊ុន “ Saratov Airline” ។ ក៏ប៉ុន្តែជិតដល់ថ្ងៃទៅហើយស្រាប់តែ Maxim បានលុបចោលគម្រោងក្នុងពិធីខួបកំណើតទាំងនោះវិញ ដោយជំនួសការទៅ លំហែរជិះស្កីទឹកកកនៅក្នុងរីសតមួយវិញ។


នៅក្នុងកិច្ចសម្ភាសន៍នៅក្នុងវិទ្យុរុស្ស៊ី លោក Maxim បានប្រាប់ពីការពិតថាលោក បានលុបចោលគម្រោងទៅកាន់ទីក្រុងម៉ូស្គូ និងផ្លាស់ប្តូរចិត្តមិនទៅគឺដោយសារ តែលោកមានបំណងចង់យករថយន្តថ្មីស្រឡាងរបស់ខ្លួនទៅជិះលំហែរជាមួយក្រុម គ្រួសារ និងមិត្តស្រី។ ក៏ប៉ុន្តែក្នុងការដឹកជញ្ជូនឡានហាក់មានបញ្ហារអាក់រអួល ដោយតម្រូវឲ្យលោករង់ចាំ និងហួសពេលថ្ងៃកំណើតរបស់ខ្លួន។


យ៉ាងណាមិញលោក Maxim បានបង្ហើបថានេះមិនមែនជាលើកទីមួយឡើយ ដែលលោកអាចរួចផុតជីវិតពីយមរាជ ដោយកាលពីបួនឆ្នាំកន្លងផុតទៅ លោកក៏ធ្លាប់បានរួចផុតពីជិតពីគ្រោះថ្នាក់ចរាចរណ៍មួយផងដែរ ដោយសារតែ មនុស្សនៅក្នុងឡានក្រុងមានសភាពចង្អៀតដែលបង្ខំចិត្តឲ្យលោកចុះរកឡានក្រុងថ្មី៕









ប្រភព៖ sputniknews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា