នាវាចម្បាំងអង់គ្លេសចូលតំបន់ជម្លោះសមុទ្រចិនខាងត្បូង
នាវាចម្បាំងរបស់ចក្រភពអង់គ្លេសចាកចេញពីប្រទេសអូស្ត្រាលី ហើយចូលដល់តំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងនៅខែក្រោយនេះ ជាផ្នែកមួយនៃការបង្ហាញពីសេរីភាពនៃការធ្វើនាវាចរណ៍លើផ្លូវទឹកសំខាន់មួយនេះ។
ចិនបានអះអាងថា ផ្នែកជាច្រើន រួមទាំងថ្មប៉ប្រាស់ទឹក កម្រងកោះតូចៗ នៅក្នុងសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួនហើយ ពេលនេះកំពុងតែមានការកសាងមូលដ្ឋានទ័ពនៅទីនោះ ដែលអាចជាការគំរាមកំហែងដល់ប្រទេសតូចផ្សេងៗទៀតដែលកំពុងមានជម្លោះនៅតំបន់នេះ។

រដ្ឋមន្រ្តីការពារជាតិរបស់អង់គ្លេសលោក Gavin Williamson ថ្លែងថា នាវាHMS Sutherland ទៅដល់ប្រទេសអូស្ត្រាលីនៅសប្តាហ៍នេះ ហើយនឹងបន្តទៅដល់សមុទ្រចិនខាងត្បូងនៅខែក្រោយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។
សមុទ្រចិនខាងត្បូងមានទំហំប្រមាណ៣លាន៥សែនគីឡូម៉ែត្រការ៉ា ចាប់ពីតំបន់ Karimata និង ជ្រលងជ្រោយMalaca។ តំបន់នេះបច្ចុប្បន្នចិនកំពុងមានជម្លោះជាមួយវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់ជាដើម។
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា