ស្នងការខេត្តកំពង់ចាម បញ្ជាកម្លាំងនគរបាលទាំងអស់យកចិត្តទុកដាក់ ការពារ និងរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម
(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងនរគបាលទាំងអស់ នៅក្នុងខេត្ត ត្រូវយកចិត្តទុកដាក់បង្កើនការការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ដែលនឹងចូលមកដល់នៅពេលប៉ុន្មានថ្ងៃទៀតនេះ។

ក្រៅការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លោកស្នងការបានបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវអនុវត្តន៍បទបញ្ជាចេញយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ចំពោះចំណាត់ការដ៏ក្តៅគគុកទៅលើក្រុមហ៊ុន និងម្ចាស់យានយន្តកែច្នៃខុសបច្ចេកទេស ផ្ទុកលើសទម្ងន់ជាដើម។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានជំរុញឲ្យកងកម្លាំង បន្តខិតខំអនុវត្តផែនការយុទ្ធនាការបង្រ្កាបបទល្មើសគ្រឿងញៀន, បទល្មើសព្រៃឈើ, ធនធានធម្មជាតិ, បទល្មើសជលផល, បង្កើនសកម្មភាពរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក, កាត់បន្ថយបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ, បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, លុបបំបាត់កុងត្រូលជជុះ, បង្រ្កាបក្មេងទំនើង, ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ផ្លូវភេទលើស្រ្តី និងកុមារ។

ការថ្លែងយ៉ាងដូច្នេះរបស់ លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់ពីថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់ព្រិន្ទបាលឯកចំនួន២៩៦នាក់ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរងគ្រប់រូប លោក អនុប្រធានផែនជំនាញ, នាយការិយាល័យ និងលោកអធិការនគរបាលគ្រប់ស្រុក-ក្រុង៕








ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា