យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៤០គ្រឿង និងផាកពិន័យ១៩២គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត២២៨គ្រឿង

994 Views
February 17, 2018

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២៧៨៤គ្រឿង រកឃើញល្មើសច្បាប់៤៤០គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ២៤៨គ្រឿង និងផាកពិន័យ១៩២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

 

 

 

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៦ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១៥៦៥គ្រឿង អប់រំ៦៨គ្រឿង និងផាកពិន័យចំនួន១៥៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ២២៨គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

 

 

 

 

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦២២៦៩គ្រឿង រកឃើញយានយន្តល្មើស ៨៥៨០គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៤៩៨១គ្រឿង និងផាកពិន័យ៣៥៩៩គ្រឿង (ម៉ូតូ៨៨ភាគរយ)៕

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles