សប្តាហ៍នេះ រោងចក្រ៤ថ្មីទៀតហើយ ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមវិនិយោគទុនជាង៥៦លានដុល្លារ បង្កើតការងារថ្មីជាង១២០០កន្លែង
(ភ្នំពេញ)៖ នៅសប្តាហ៍ទី២ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រ៤ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតអោយបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង៥៦លានដុល្លារអាមេរិក ដោយបង្កើតការងារបានចំនួន ជាង១២០០កន្លែង។

យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំងនោះរួមមាន៖
១៖ ក្រុមហ៊ុន WEICHUANG COMMODITY (CAMBODIA) CO., LTD. : គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣១៣កន្លែង។
២៖ ក្រុមហ៊ុន HE YI TECHNOLOGY (CAMBODIA) PRINTING & PACKAGING CO., LTD.: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសក្រដាសកាតុង ប្រអប់/ថង់ផ្លាស្ទីក និងបោះពុម្ពលើសម្ភារៈវេចខ្ចប់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៨៣កន្លែង។
៣៖ ក្រុមហ៊ុន KING ELEPHANT CONSTRUCTION MATERIAL INDUSTRIAL CO., LTD.: គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៩កន្លែង។
៤៖ ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្ពាន់ សារធាតុសំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤០កន្លែង។

សូមជម្រាបថា នៅខែកុម្ភៈនេះ រោងចក្រថ្មីចំនួន៧ហើយត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា សរុបទុនវិនិយោគជិត៧០លានដុល្លារ បង្កើតការងារថ្មីជូនប្រជាជនកម្ពុជារាប់ពាន់កន្លែង៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា