ក្រុមមេធាវីសុំយកលោក កឹម សុខា ទៅព្យាបាលនៅសិង្ហបុរីខណៈជំងឺកាន់តែធ្ងន់ធ្ងរ
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ដាក់លិខិតស្នើទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំយកកូនក្តីទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ដោយថា ពេលនេះស្ថានភាពជំងឺរបស់លោក កឹម សុខា កាន់តែធ្ងន់ធ្ងរជាងមុន។
លោក ជូង ជូងី សហមេធាវីការពារក្ដីឲ្យអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីម្សិល មិញមេធាវីបានដាក់ពាក្យស្នើទៅព្រះរាជអាជ្ញា ដើម្បីសុំយកកូនក្ដីទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ខណៈដែលស្ថានភាពជំងឺ លោក កឹម សុខា កាន់តែធ្ងន់ជាងមុន។
លោក កឹម សុខា ក្នុងបន្ទប់រង់ចាំសវនាការ(រូបចែករំលែកតគ្នាពីហ្វេសប៊ុក)
ក្រុមមេធាវីដែលបានទៅជួបលោក កឹម សុខា នៅថ្ងៃសុក្រសប្ដាហ៍មុនឲ្យដឹងថា ស្ថានភាពសុខភាពរបស់កូនក្ដីទ្រុឌទ្រោម គេងក្នុងមួយយប់ភ្ញាក់ ៦ ទៅ ៨ ដោយសារ បញ្ហាឆ្អឹងដុះកៀបសរសៃត្រង់ស្មាខាងឆ្វេង ហើយបញ្ហា មួយទៀតកម្រិតជាតិស្ករនៅតែឡើងខ្ពស់ ហើយរាងកាយស្គមជាងមុន។ ការដាក់ពាក្យស្នើសុំនេះ គឺក្រុមមេធាវីធ្វើទៅតាមសំណូមពររបស់កូនក្ដី បន្ទាប់ពីក្រុមមេធាវីបានទៅជួបលោក កឹម សុខា កាលពីថ្ងៃទី១៦ ខែកុម្ភៈ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក កាលពីយប់ថ្ងៃទី៣កញ្ញា ឆ្នាំ២០១៧ រដ្ឋាភិបាលចោទថា «ក្បត់ជាតិ» ហើយគិតមកទល់ពេលនេះលោកជាប់ពន្ធនាគារជាង ៥ខែហើយ៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា