នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ពិតជាមានការចាប់ខ្លួន ប៊ុត សីហា ប្រាកដមែននៅពេលកំពុងទៅទិញថ្នាំញៀនដើម្បីជក់ ប៉ុន្តែហៅគ្រួសារមកធានាយកទៅវិញ ដើម្បីអប់រំនិងបន្សាបគ្រឿងញៀន
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោកពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ពិតប្រាកដមែន នៅពេលដែលរូបគេ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ហើយធ្វើដំណើរដល់មុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា នៅពេលសួរនាំនិងរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះ លោកបានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទង ទៅអាណាព្យាបាលនិងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានចាប់ខ្លួន ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា កាលពីចុងឆ្នាំ២០១៤ សង្ស័យពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន៕


ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា