ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះក្លិប LV នៅកណ្តាលក្រុងព្រះសីហុនរលត់វិញ នៅម៉ោងជិត២រំលងអាធ្រាត្រ របួសធ្ងន់មនុស្សម្នាក់ ខូចខាតអគារ និងសម្ភារមួយចំនួនធំ
(ព្រះសីហនុ)៖ អគ្គិភ័យដែលឆេះក្លិប LV ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ចាប់ផ្តើមពីម៉ោង១១៖៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបានរលត់វិញទាំងស្រុង នៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសមត្ថកិច្ចពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង ប្រើប្រាស់ទឹក១៤រថយន្ត។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ អគ្គិភ័យនេះបានបង្កឲ្យអ្នកគ្រប់គ្រងតន្ត្រីក្នុងក្លិបម្នាក់ ឈ្មោះ បូរ វេហា ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យនារាជធានីភ្នំពេញ និងបានបង្កឲ្យខូតខាតអាគារ និងសម្ភារមួយចំនួនធំ។

លោកឧត្តមសេនីយ៍បានបន្ថែមថា មូលហេតុបង្កគ្រោះអគ្គិភ័យនេះ គឺកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី។ ម្ចាស់ក្លិបកម្សាន្តនេះ មានឈ្មោះ ឌឹក យូ ភេទប្រុស អាយុ៥២ឆ្នាំ៕














ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា