នារីសន្តិសុខចិត្តខ្លាំង វាយតប់ជាមួយបុរស ៣ នាក់ស្រវឹងស្រាជោគបង្ករឿង
នារីសន្តិសុខម្នាក់ត្រូវបានមនុស្សស្ទើរទូរទាំងពិភពលោកដែលបានទស្សនាវីឌីអូរបស់នាងហើយសរសើរមិនដាច់ពីមាត់ និងបាននិយាយថានាងពិតជាកំពូលនារី ក្លាហានដែលហ៊ានប្រឈមមុខជាមួយនឹងបុរសចំនួន ៣ នាក់ដែលបានព្យាយាម វាយធ្វើបាបបុរសចំណាស់ម្នាក់។

តាមរយៈសារព័ត៌មាន Free Malaysia Today បានចុះផ្សាយថា លោក Suthakar Kathirveloo ដែលជាម្ចាស់ខុនដូរ និងជាជនរងគ្រោះដែលរងការវាយប្រហារពី បុរសស្រវឹងទាំង ៣នាក់បានឲ្យដឹងថា បើគ្មាន Helen Chew ជាស្រ្តីសន្តិសុខ ចេញមុខការពារលោកនោះទេ ម្លេះលោកត្រូវចប់ក្រោមស្នាដៃបុរសកំណាចទាំង ៣ ជាមិនខាន។



យ៉ាងណាមិញតាមរយៈរបាយការន៍បញ្ជាក់គឺមូលហេតុដែលបង្ករជាហិង្សាវាយគ្នានេះ ដោយសារតែបុរសស្រវឹងទាំង ៣ នាក់ ល្មើសនឹងច្បាប់អគារខុនដូររស់នៅដោយ មិនអនុញ្ញាត្តិឲ្យបុគ្គលដែលគ្មានកាតចូលបានដោយសេរីឡើយ។ ក៏ប៉ុន្តែបុរសទាំង ៣ នៅតែរឹងទទឹងព្យាយាមចូល ហើយវាបានបង្កជាជម្លោះតែម្តង ស្របពេលដែល ម្ចាស់ខុនដូរចេញមុខមកអន្តរាគមន៍។



គួរបញ្ជាក់ថាបន្ទាប់ពីមានបញ្ហាបុរសស្រវឹងឡូរឡាទាំង ៣ បានព្យាយាមវាយប្រហារ ម្ចាស់ខុនដូរ ក៏ប៉ុន្តែវាមិនអាចទៅរួចឡើយដោយសារតែស្រ្តីជាសន្តិសុខចិត្តខ្លាំង បានចូលទៅខាត់ និងមានការប្រកែកគ្នារហូតបង្កជាហិង្សា។



អ្នកប្រើប្រាស់ប្រព័ន្ធសង្គមជាច្រើនបាននាំគ្នាថ្កោលទោស បុរសស្រវឹងទាំង ៣ និងធ្វើការសរសើរពីទឹកចិត្តរបស់សន្តិសុខស្រី Chew ដែលហ៊ានវាយតប់ជាមួយ បុរសរហូតដល់ទៅ ៣ នាក់៕
ប្រភព៖ Worldofbuzz





ទស្សនាវីឌីអូខាងក្រោម៖
https://www.youtube.com/watch?v=xru1eK1O_v0
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា