Facebook Page របស់ស្ថានីយទូរទស្សន៍ BTV ត្រូវបានក្រុមសង្គមងងឹត Hack យកគ្រប់គ្រង នៅព្រឹកថ្ងៃនេះ
543 Views
February 27, 2018
Tags: ក្រុមសង្គមងងឹត
(ភ្នំពេញ)៖ Facebook Page របស់ស្ថានីយទូរទស្សន៍ BTV ត្រូវបានក្រុមសង្គមងងឹត Hack យកគ្រប់គ្រង នៅវេលាម៉ោង ៧៖១០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះបើយោងតាមលោក ផន រីម ប្រធានផ្នែកគេហទំព័រ នៃអគ្គនាយកដ្ឋាន និងវិទ្យុ នៃស្ថានីយទូរទស្សន៍បាយ័ន ថ្លែងប្រាប់ឲ្យដឹងដូច្នេះ។

លោក ផន រីម បានបញ្ជាក់ថា ក្រោយពី Hack យកគ្រប់គ្រងបានហើយ, ក្រុមសង្គមងងឹត Hacker បានដាក់កំណត់ពេលវេលាបង្ហោះរឿងចំនួន៥នាទីម្តង ហើយនៅពេលនេះក្រុមការងារបច្ចេកទេសកំពុងដោះស្រាយបញ្ហានេះដើម្បីយកមកវិញនូវ Facebook Page ដែលមានចំនួនជាង៨០ម៉ឺន៕
ប្រភព៖ freshnews
Tags: ក្រុមសង្គមងងឹត
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា