អគ្គិភ័យដែលឆេះអគាររបស់មជ្ឈមណ្ឌលកម្សាន្ត Rock បានរលត់ទាំងស្រុងក្រោយសមត្ថកិច្ចប្រើអេស្កាវ៉ាទ័រវាយកម្ទេចជញ្ជាំង, សមត្ថកិច្ចប្រើពេលជាង៧ម៉ោង និងឡានទឹករាប់សិបគ្រឿង
(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើអគារនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតនៅសង្កាត់ទ្លេបាសាក់ ខណ្ឌចំការមន បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោងជិត១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោយសមត្ថកិច្ចប្រើអេស្កាវ៉ាទ័រ ដើម្បីវាយកម្ទេចជញ្ជាំងអគារ។

ប្រតិបត្តិការពន្លត់អគ្គិភ័យដ៏កំណាច់នេះ កម្លាំងសមត្ថកិច្ចប្រើរយៈពេលប្រមាណ៧ម៉ោង ពោលគឺឆេះចាប់តាំងពីម៉ោងជិត៤ល្ងាច រហូតដល់ម៉ោងជិត១១យប់ និងប្រើប្រាស់ឡានទឹកអស់រាប់សិបគ្រឿង។

ភ្នាក់ងារ Fresh News ដែលប្រចាំការយកព័ត៌មានតាំងពីហេតុការណ៍ដំបូង រហូតដល់ចប់បានរាយការណ៍ថា មូលហេតុបឋមដែលបណ្តាលឲ្យគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងសង្ស័យ មកពីជាងផ្សាដែកនៅអគារនោះ ស្រាប់តែធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យកើតឡើងតែម្តង។

សម្រាប់ប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអាជ្ញាធរ កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុផងដែរ អមដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងផងដែរ។

សម្រាប់ទំហំ នៃការខូចខាតវិញនោះ អគារដែលរងការឆាបឆេះ បានខូចខាតស្ទើរតែស្រុង ជាពិសេសដំបូលតែម្តង តែចំពោះទ្រព្យសម្បត្តិ និងសម្ភារនោះ គេមិនទាន់ដឹងមានតម្លៃប៉ុន្មាននៅឡើយទេ។

តាមសេចក្តីរាយការណ៍ នៅក្នុងហេតុការណ៍នេះ ក៏មានមន្រ្តីពន្លត់អគ្គិភ័យម្នាក់ បានសន្លប់ផងដែរ ក្រោយពេលទៅជួយអន្តរាគមន៍៕






















ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/79743-2018-02-27-16-02-51.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា