ក្រុមហ៊ុនឯកជនដាក់លូ កាយប៉ះខ្សែបញ្ជូនចរន្ដអគ្គិសនី ធ្វើឲ្យដាច់ភ្លើងនៅតំបន់មួយចំនួន ក្នុងខណ្ឌជ្រោយចង្វារ
(ភ្នំពេញ)៖ ដោយសារតែក្រុមហ៊ុនឯកជនមួយ បានកាយដីដាក់លូ ហើយប៉ះខ្សែបញ្ជូនចរន្ដអគ្គិសនីតង់ស្យុងមធ្យម (MV) ក្រោមដីដែលបណ្ដាលឲ្យ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅផ្នែកខ្លះក្នុងខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះភ្លាម ក្រុមអ្នកជំនាញអគ្គិសនីបានខិតខំប្រឹងប្រែងរៀបចំស្តារបញ្ហានេះឡើងវិញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យបានប្រើប្រាស់ នៅវេលាម៉ោង០៥៖៣៦នាទីល្ងាច។

បើតាមអគ្គិសនីកម្ពុជា លើកលែងតែអនុស្ថានីយទី៥ (GS5-F16) ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៦A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប និងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រុមការងារកំពុងធ្វើការផ្លាស់ប្តូរប្រភព ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

សម្រាប់ការដាច់ខ្សែបញ្ជូនចរន្ដអគ្គិសនីតង់ស្យុងមធ្យមនេះ ត្រូវបានអ្នកជំនាញ EDC ឲ្យដឹងថា បានធ្វើឲ្យបាត់បង់អនុភាពសរុប ចំនួន៣៥មេហ្គាវ៉ាត់ឯណោះ។
យ៉ាងណាក៏ដោយ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បណ្ដាក្រុមហ៊ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា