ក្រុមហ៊ុនហ្វេសប៊ុកបញ្ចប់កម្មវិធីសាកល្បង “Explore Feed” នៅកម្ពុជា
ក្រុមហ៊ុនហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញ បានប្រកាសបញ្ចប់កម្មវិធីតេស្ដសាកល្បងមួយ នៅក្នុងប្រទេសកម្ពុជា និងប្រទេស៥ផ្សេងទៀត បន្ទាប់ពីរងការរិះគន់ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
បើតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រៅពីកម្ពុជា ក្រុមហ៊ុនហ្វេសប៊ុកក៏សម្រេចបញ្ចប់កម្មវិធីតេស្ដសាកល្បងរបស់ខ្លួនឈ្មោះ “Explore Feed” នេះ ពីប្រទេសផ្សេងទៀតផងដែរ ដូចជា ហ្គាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី បូលីវិ និងស្រីលង្កា។
ក្រុមហ៊ុនហ្វេសប៊ុកពន្យល់ថា ការលុបចោលវិធានរឹតបណ្ដឹងនេះ គឺបន្ទាប់ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន បានសំដែងការរិះគន់ និងមិនពេញចិត្តខ្លាំង ដោយថា ធ្វើឲ្យពួកគេមិនសូវទទួលបានព័ត៌មានថ្មីៗ និងកាត់បន្ថយការប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ។
ទំព័រ Explore Feed របស់ Facebook
ការប្រកាសរបស់ក្រុមហ៊ុនហ្វេសប៊ុកបែបនេះ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស លោក សម រង្ស៊ី បានប្ដឹងក្រុមហ៊ុនមួយនេះ ទៅតុលាការសហរដ្ឋអាមេរិក ដោយថា វិធានការបែបនេះ បានគំរាមកំហែងដល់សេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជា និងថា ជាការចង់បានរបស់មេដឹនាំផ្ដាច់ការ។
បើតាមក្រុមហ៊ុនហ្វេសប៊ុក ការបង្កើត Explore Feed គឺបង្កើនឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយវា ធ្វើការបំបែកព័ត៌មាន និងសារបង្ហោះដោយម្ចាស់ Page និងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា