សំណុំរឿងជនត្រូវចោទកឹម សុខា៖ ច្បាប់ចែងថា អាចពន្យារពេលនៃការឃុំខ្លួន ដោយមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់
(ភ្នំពេញ)៖ ក្រុមមេធាវីការពារសិទ្ធិជនត្រូវចោទ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ អះអាងថា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី និងលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងពិនិត្យអំពីការសម្រេចនៃការពន្យារពេលនៃការឃុំខ្លួនកូនក្តី ក្នុងពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ ។
មន្ត្រីតុលាការថ្លែងឱ្យភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ដឹងថា តាមច្បាប់ចៅក្រមស៊ើបសួរអាចពន្យារពេលនៃការឃុំខ្លួនជនត្រូវចោទបាន ។
មាត្រា២០៨នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា៖ «ចំពោះនីតិជនដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៦ខែបានទេ។ ប៉ុន្ដែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលការឃុំខ្លួនម្តងបាន៦ខែ ដោយមានដីកាសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់។ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នបានតែ២ដងគត់។
មន្ត្រីតុលាការពន្យល់ថា មាត្រានេះចង់បង្ហាញថា ជនត្រូវចោទណា ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ អាចត្រូវបានចៅក្រមស៊ើបសួរ ឃុំខ្លួនរហូតដល់ទៅ១៨ខែបានដោយមានដីកា សំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោកកឹម សុខា ត្រូវបានចោទប្រកាន់បទឧក្រិដ្ឋ បើយោងតាមមាត្រា៤៦នៃក្រមព្រហ្មទណ្ឌ ។ មាត្រា៤៦ នៃក្រមព្រហ្មទណ្ឌ ចែងថា «បទល្មើសជាបទឧក្រិដ្ឋ នៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវ៖ ទី១ ជាទោសដាក់ពន្ធនាគារអស់មួយជីវិត ទី២ ជាទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំនិងក្រោមឬស្មើនឹង៣០ឆ្នាំ។ ទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខា។ ការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា