ស្លុតចិត្ត! ស្មានតែថង់អី្វនៅក្នុងព្រិល បើកមក សុទ្ធតែដៃមនុស្សស្រស់ៗ ចំនួនដល់ទៅ…
កាលពីថ្មីៗនេះ មានការប្រទះឃើញស្បោងយ៉ាងគួរឲ្យភ័យតក់ស្លុត នៅតំបន់ធ្លាក់ទឹកកកស៊ីប៊ីរី ស្ថិតនៅជិតព្រំដែនប្រទេសចិន និង រុស្ស៊ី ដោយក្នុងស្បោងនោះ មានផ្ទុកទៅដោយប្រអប់ដៃមនុស្សពិតៗតែម្ដង។



គ្រាន់តែឃើញប្រអប់ដៃមនុស្សបែបនេះភ្លាមៗ អ្នកស្រុកក៏មានការភ័យឆោឡោរ មិនដឹងថា ហេតុអ្វីបានជាមានដៃមនុស្សបែបនេះ ហើយគេកាត់ពីមនុស្សបានដោយរបៀបណា មកពីណា។ ចំណែកទីកន្លែងដែលរកឃើញ គឺនៅតំបន់ដែលគេនេសាទត្រី ដ៏ពេញនិយម។ ហើយអ្នកស្រុកបានប្រាប់ថា មិនបានឃើញមានឃាតកម្មអ្វី ឬ មនុស្សប្លែកមុខគួរឲ្យសង្ស័យឡើយ។



រឿងនេះមិនត្រឹមតែបង្កការភ័យតក់ស្លុតនោះទេ តែវាជាអាថ៌កំបាំងដែលគេមិនដឹងថាទៅស្រាវជ្រាវរកប្រភពរបស់ប្រអប់ដៃទាំងនេះនៅទីណានោះឡើយ។ យ៉ាងណាក៏មានពាក្យចចាមអារ៉ាមថា នេះអាចជាដៃរបស់ជនល្មើសដែលមានទោស គេអាចកាត់ដៃជាការដាក់ទោស ឬ ដៃទាំងនេះអាចជារបស់សាកសពមកពីមន្ទីរពេទ្យ តែគេនៅតែមិនយល់ថា ហេតុអ្វីបានជាកាត់បែបនេះ។ អ្វីដែលគេខ្លាចបំផុតគឺ នេះអាចជាដៃដែលគេជួញដូរខុសច្បាប់ នៅទីផ្សារងងឹត។

ចុងក្រោយ នៅពេលដែលគេរាប់ចំនួនប្រអប់ដៃនោះ គឺ ចំនួន៥៤ ឯណោះ ស្មើនឹង ២៧គូ។ រីឯ ក្រុមប៉ូលីសបានបដិសេធ មិនបានបញ្ចេញមតិយោបល់ក្នុងរឿងនេះនោះទេ៕


ប្រភព៖ Mirror
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា