លោក បណ្ឌិតដែលប្រជាពលរដ្ឋព្រួតវាយគឺកំពុងសង្គ្រោះបន្ទាន់ មិនមែនស្លាប់ដូចការបំប៉ោងព័ត៌មានទេ
លោកបណ្ឌិតសាស្រ្តាចារ្យ ស៊ុយ សារ៉េតដែលជាអ្នកបើកបររថយន្តត្រូវបានក្រុមពលរដ្ឋព្រួតវាយកាលពីម្សិលមិញនេះនៅកំពុងរស់រាន្តមានជីវិតនៅឡើយទេ ខណៈពេលដែលមានព័ត៌មានមួយចំនួនបានចុះផ្សាយថាលោកបានទទួលមរណៈភាពទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយតាមរយៈគណនីហ្វេស ប៊ុកលោក ផែង វណ្ណៈដែលជាមន្រ្តីល្បីល្បាញមួយរូបផងដែរបានសរសេរថា ខណៈពេលនេះលោកបណ្ឌិត ស៊ុយ សារ៉េតកំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យក្នុងទីក្រុង ហ៊ូជីមិញប្រទេសវៀតណាមនៅឡើយទេ។

រំលឹកថាកាលពីល្ងាចថ្ងៃទី ១១ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្ករជាការភ្ញាក់ផ្អើលនៅក្នុងរាជធានីភ្នំពេញ ដោយវាបានក្លាយទៅជាការបង្ករហិង្សារ ក្រោយប្រជាជនបានវាយទៅលើរថយន្តមួយគ្រឿងដែលត្រូវបានគេអះអាងថាបង្ករគ្រោះថ្នាក់ហើយបើករត់។

យ៉ាងណាមិញអ្នកបើកបររថយន្តត្រូវបានគេស្គាល់អត្តសញ្ញាណថាជាបណ្ឌិតសាស្រ្តាចារ្យនៅក្នុងសកលវិទ្យាល័យមួយក្នុងរាជធានី ដែលលោកមានឈ្មោះថា ស៊ុយ សារ៉េត បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅជួយសង្គ្រោះក្នុងប្រទេសវៀតណាម ដែលរហូតមកដល់ពេលនេះលោកកំពុងតែស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅឡើយ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា