អាមេរិកជំរុញឲ្យUNបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង
ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកលោក HR McMaster បានជួបជាមួយអគ្គរដ្ឋទូតជាច្រើនប្រចាំនៅក្នុងទីក្រុងញូយ៉ក។ ជំនួបនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយពេលប្រធានាធិបតី ដូណាល ត្រាំ ព្រមជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោ គីម ជុងអ៊ុន នៅក្នុងខែឧសភាខាងមុខ។
លោក McMaster ថ្លែងថា លោកមានសុទិដ្ឋិនិយមចំពោះឱកាសល្អនៃជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនេះ។ ទោះយ៉ាងណាលោកថា ក្នុងជំនួបបិទទ្វារនៅអង្គការសហប្រជាជាតិនោះគឺ អាមេរិកជំរុញឲ្យនៅបន្តរក្សាការដាក់សម្ពាធលើកូរ៉េខាងជើងរហូតដល់មានកិច្ចព្រមព្រៀងណាមួយជាក់លាក់ពីការបំផ្លាញឬ ទម្លាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ។
កាលពីចុងឆ្នាំ២០១៧ សហរដ្ឋអាមេរិកបានព្រមានជាញឹកញាប់ក្នុងការប្រើប្រាស់កម្លាំងព័ទវាយលើរបបទីក្រុងព្យុងយ៉ាង ហើយអាមេរិកថែមទាំងមានការចល័តនាវាចម្បាំងទៅកាន់ឧបទ្វីបកូរ៉េទៀតផង។ ប៉ុន្តែជម្លោះនេះបានធូរស្រាលវិញចាប់តាំងពីដើមឆ្នាំ២០១៨ក្រោយពេលដែលលោក គីម ជុងអ៊ុនបន្ទន់ឥរិយាបថ៕
ប្រភព៖ http://vodhotnews.com/13/03/2018/us-urge-un-keep-sanction-on-n-korea/

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា