ខិតប័ណ្ណប្រឆាំងប្រធានាធិបតីចិនលេចឡើងក្នុងលោកខាងលិច ខណៈបក្សកុម្មុយនីសចិនអនុម័តច្បាប់កាន់អំណាចមួយជីវិត
ខិតប័ណ្ណប្រឆាំងជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping ត្រូវបានរីក សុសសាយនៅតាមបណ្តាសកលវិទ្យាល័យនានានៅក្នុងប្រទេសលោកខាងលិច ដោយក្នុងនោះពួកគេបានបង្ហាញពីការមិនគាំទ្រចំពោះការសម្រេចអនុម័តថ្មី របស់បក្សកុម្មុយនីសចិនអាចឲ្យប្រធានាធិបតីចិន Xi Jinping កាន់អំណាច ពេញមួយជីវិត។



នៅក្នុងខិតប័ណ្ណដែលមានរូបលោកប្រធានាធិបតីចិន ត្រូវបានបិទតាម ទីសារធារណៈនានាក្នុងប្រទេសលោកខាងលិច ដែលក្នុងនោះមានដូចជា៖ សកលវិទ្យាល័យនៅសហរដ្ឋអាមេរិក, កាណាដា, ចក្រភពអង់គ្លេស, បារាំង, ហូឡង់, និងប្រទេស អូស្រ្តាលីផងដែរ។



ជាមួយគ្នានេះនៅក្នុងខិតប័ណ្ណដែលសរសេរជាភាសាអង់គ្លេសអមជាមួយនឹងរូបភាពរបស់លោក ប្រធានាធិបតីចិន ដោយមានអត្ថន័យខ្លះលើកឡើងថា “មិនមែនជាប្រធានាធិបតីរបស់ខ្ញុំ ឬ មិនយល់ស្រប” ជាដើម។

យ៉ាងណាមិញវានៅតែជាចម្ងល់សម្រាប់ពិភពលោកដោយសារតែខិតប័ណ្ណប្រឆាំងនឹងការសម្រេចអនុម័តច្បាប់កាន់អំណាចមួយជិវិតរបស់ប្រទេសចិនគឺកើតមានតែនៅក្នុងបណ្តាប្រទេសលោកខាងលិចដែលមានទំនោរប្រឆាំងជាមួយនឹងប្រទេសចិន។ ហើយដោយឡែកការប្រើប្រាស់ពាក្យពេចន៍ “ Not My Presiident” “អ្នកមិនមែនជាប្រធានាធិបតីខ្ញុំ” គឺហាក់ចេញពីប្រភពតែមួយទៅនឹងក្រុមដែល មិនពេញចិត្តជាមួយនឹងលោក Donald Trump។
គួរបញ្ជាក់ថាក៏មាននិស្សិតចិនដែលកំពុងតែសិក្សានៅក្នុងប្រទេសអូស្រ្តាលីបានចេញមុខប្រឆាំងចំពោះការសម្រេចរបស់បក្សកុម្មុយនីសចិនដែលអនុញ្ញាត្តិលោក Xi កាន់តំណែងពេញមួយជីវិតបែបនេះ៕


ប្រភព៖ bbc
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា